កូវីដ-១៩
ឧបករណ៍តេស្តរហ័សកូវីដ-១៩ ណាខ្លះដែលក្រសួងសុខាភិបាលទទួលស្គាល់?
យោងតាមគោលការណ៍ណែនាំប្រតិបត្តិស្ដីពីការប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ (COVID-19 Rapid Antigen Test) របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានផ្ដល់ការទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ចំនួន ៤ ប្រភេទ មានដូចជា៖
១. ABBOTT PANBIOTM COVID-19 Ag RAPID TEST DEVICE
២. ROCHE SARS-CoV-2 Rapid Antigen Test 25T
៣. STANDARD Q COVID-19 Ag Test
៤. INDICAID COVID-19 Rapid Antigen Test
បន្ថែមលើប្រភេទឧបករណ៍តេស្តរហ័សទាំង ៤ ខាងលើ ក្រសួងសុខាភិបាល នឹងសិក្សាលើឧបករណ៍តេស្តរហ័សផ្សេងទៀត ដើម្បីផ្ដល់ការទទួលស្គាល់ និងការអនុញ្ញាតឧ្យមានការប្រើប្រាស់នៅកម្ពុជា ដោយផ្អែកលើគោលការណ៍ប្រសិទ្ធភាពខ្ពស់ សុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់ ភាពឆាប់រហ័សនៃការរកឃើញលទ្ធផល និងថ្លៃទាបសមរម្យ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល ជាស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេចទទួលស្គាល់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ និងធានាមិនឱ្យមានការនាំចូលផ្ដាច់មុខនូវឧបករណ៍តេស្តរហ័សនេះទេ ព្រមទាំងធានាផ្គត់ផ្គង់ឧបករណ៍តេស្តរហ័សឱ្យបានគ្រប់គ្រាន់ទៅតាមបណ្ដារាជធានីខេត្ត ជាពិសេស ច្រកទ្វារចេញចូលប្រទេសតាមបណ្ដាខេត្តជាប់ព្រំដែន៕
អត្ថបទ៖ ច័ន្ទ វីរៈ





-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា