Connect with us

កូវីដ-១៩

ពលរដ្ឋ​នៅ​ភ្នំពេញ​ជាង​២ម៉ឺន​នាក់​ មិនទាន់​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩

បានផុស

នៅ

ភ្នំពេញ ៖ លោកជំទាវ​ ឱ វណ្ណឌីន ​រដ្ឋលេខាធិការ​និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​​ឲ្យ​ដឹងថា មាន​ពល​រដ្ឋ​ប្រមាណ​ជាង២៣៨០៤នាក់ ដែល​មិន​បានទទួលវ៉ាក់សាំង ដោយ​ហេតុផល​បញ្ហា​សុខភាព​ ការ​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​យុទ្ធនាការ​បញ្ចប់​ការចាក់​វ៉ាក់សាំងកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០២១នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​មានប្រសាសន៍​លើក​ឡើងថា​ ក្រោម​ការដឹកនាំ​របស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​បានចាប់ផ្ដើម ចាក់ វ៉ាក់សាំង​នេះ​ជូន​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី ទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២១ ហើយ​បើ​គិត​មកដល់​ត្រឹម​ថ្ងៃទី​០៧​ខែកក្កដា​ម្សិលមិញ​នេះ គឺមាន​ប្រជាពលរដ្ឋ​ដែល​បានមក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ មាន​ចំនួន ២១២៨៧៩១​នាក់​។​

​ចំណែក​អ្នក​ដែល​មិន​បានទទួល​ការចាក់​វ៉ាក់សាំង​នេះ មាន​ចំនួន ២៣៨០៤​នាក់ ដោយ​អ្នក​ទាំងនេះ ជា​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​សុខភាព ក្រោយពី​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យឃើញថា ពួកគាត់​មិនអាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​បាន​។​

​លោកជំទាវ​បន្តថា ការកើនឡើង​ចំនួន​អ្នក​ចាក់​រហូតដល់​ជាង​២​លាន​១​សែន​នាក់​ស្មើនឹង​១២៣,៦៥​ភាគរយ​នេះ គឺ​ដោយសារ​យើង​បាន​ចាក់អោយ​ប្រជាពលរដ្ឋ​មកពី​ខេត្ត ពិសេស​បងប្អូន​កម្មក​រ​និង​ជនបរទេស​នៅ​ស្រុក​ខ្មែរ​។​

​ដោយឡែក​សម្រាប់​អ្នក​នៅ​ភ្នំពេញ​ចំនួន​ភាគរយ​ដែល​ប្រជាពលរដ្ឋ​បាន​ចាក់​គឺមាន​ចំនួន​៩៩,២២​ភាគរយ ហើយ​យ​ចំនួន​ដែល​នៅសល់ គឺជា​ចំនួន​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​សុខភាព​មិនអាច​ចាក់​វ៉ាក់សាំង​បាន​។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​បានបញ្ជាក់​ទៀតថា ក្រុមគ្រូពេទ្យ​នឹង​បញ្ចប់​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០៨​ខែកក្កដា​នេះ ហើយ​ក្រុមគ្រូពេទ្យ​នឹង​បន្តសកម្មភាព​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត ដោយ​អនុវត្ត​ទៅតាម​យុទ្ធសាស្ត្រ​ផ្កា​រីក​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម