កូវីដ-១៩
ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ ជាសះស្បើយ ៣៤នាក់
ស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០នាក់ បន្ថែមទៀតពាក់ព័ន្ធនឹង ព្រឹត្តិការណ៍ ២០កុម្ភៈ គិតត្រឹមម៉ោង ៥:០០ នាទីរសៀលថ្ងៃទី៩ ខែកក្កដា នេះ និងមានអ្នកជាសះស្បើយចំនួន ៣៤នាក់។

អ្នកវិជ្ជមានកូវីដ១៩ ខាងលើ ធ្លាប់បានប៉ះផ្ទាល់ជាមួយអ្នកវិជ្ជមាន ដែលក្រុមគ្រូពេទ្យរកឃើញកន្លងមករហូតមកដល់ថ្ងៃទី ៩កក្កដានេះបានធ្វើតេស្តសំណាក រកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១០ នាក់។

រដ្ឋបាលខេត្តស្ទឹងត្រែងសង្ឃឹមយ៉ាងមុតមាំ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ ចូលរួមអនុវត្តវិធានការសុខាភិបាល ៣ការពារ-៣កុំ ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នាជាពិសេស គឺការពាក់ម៉ាស និងលាងសំអាតដៃនិងអាកុល ឬសាប៊ូជាប់ជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព។

គ្រូពេទ្យជំនាញបញ្ជាក់ថា អ្នកជាសះស្បើយទាំង៣៤នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាលចត្តាឡីស័កថ្នាក់ខេត្ត និងត្រូវបន្ដធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯងរយៈពេល១៤ថ្ងៃ បន្ថែមទៀត។

គិតត្រឹមម៉ោង ៥និង០០នាទីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២១ នេះ នៅក្នុងខេត្តស្ទឹងត្រែង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៣៨៥ នាក់ ព្យាបាលជាសះស្បើយ សរុបចំនួន៥៧នាក់ ស្លាប់គ្មាន និងកំពុងសម្រាកព្យាបាល ៣២៨នាក់៕
ដោយ ៖ ងិនលីម



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត