កូវីដ-១៩
អាជ្ញាធរខេត្តកោះកុង ចុះកំណត់ទីតាំងដី៥ហិកតា ត្រៀមសម្រាប់បញ្ចុះសពសាសនិកឥស្លាម ស្លាប់ដោយជំងឺកូវីដ-១៩
អាជ្ញាធរខេត្តកោះកុង បានចុះកំណត់ទីតាំងដី៥ហិកតា នៅចំណុចដីសម្បទានសង្គមកិច្ចអតីតយុទ្ធជនស្រុកកោះកុង ស្ថិតក្នុងភូមិកកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដើម្បីត្រៀមសម្រាប់បញ្ចុះសពសាសនិកឥស្លាមស្លាប់ដោយជំងឺកូវីដ-១៩។

ការចុះពិនិត្យដីទំហំ៥ហិកតានេះ ដោយមានការចូលរួមពីលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត ជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះកុង លោក ឃឹម ចន្ទ័ឌី ប្រធានអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវិដ-១៩ លោក វណ្ណ សាលី តំណាងគណៈអ៊ីម៉ាំខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អភិបាលរងស្រុកកោះកុង ភូមិបាលស្រុក លោកស្រីមេឃុំត្រពាំងរូង និងជំនាញពាក់ព័ន្ធផ្សេងៗផងដែរ។


បន្ទាប់ពីការចុះពិនិត្យទីតាំងដីផ្ទាល់ជាលទ្ធផល អាជ្ញាធរបានកំណត់លើទីតាំងជាក់ស្តែង បាញ់ថ្នាំសម្គាល់កំណត់ព្រំដី។ កំណត់ដីសម្រាប់ឈូសឆាយធ្វើផ្លូវចូលទីតាំងត្រៀមសម្រាប់បញ្ចុះសពសាសនិកឥស្លាម។ ត្រៀមដំឡើងស្លាកសញ្ញាថា(ជាដីទីស្មសានត្រៀមបញ្ចុះសពសាសនិកឥស្លាមទំហំ៥ហិកតា)។ នៅក្នុងឱកាសនោះតំណាងគណ:អ៊ីមាំខេត្តកោះកុង និងសមាជិកសាសនិកឥស្លាមបានថ្លែងអំណរគុណ ចំពោះរដ្ឋបាលខេត្ត ដែលបានផ្តល់ទីតាំងដីត្រៀមសម្រាប់បញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ-១៩។

ក្រោយពីបានពីបានចុះពិនិត្យទីតាំងជាក់ស្តែងរួចមកលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត ជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះកុង បានស្នើឲ្យគណ:អ៊ីម៉ាំខេត្តកោះកុងក្រោយបានទទួលដីនេះ ហើយសូមជួយពន្លឿនការឈូសឆាយដីឲ្យបានលឿន និងថែរក្សាទីតាំងដីត្រៀមបញ្ចុះសពសាសនិកឥស្លាមដែលបានស្លាប់ដោយជំងឺកូវីដ-១៩ បានគង់វង្សសម្រាប់សាសនិកឥស្លាមជំនាន់ក្រោយៗទៀត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ