Connect with us

កូវីដ-១៩

បើក​យុទ្ធនា​ការ​ចាក់​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​៤​សង្កាត់​នៃ​ក្រុង​សិរីសោភ័ណ​មាន​រយៈពេល ១៤ ថ្ងៃ គិតពី​ថ្ងៃទី​១០​ខែកក្កដា នេះ​តទៅ

បានផុស

នៅ

បន្ទាយមានជ័យ ៖ ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២១​នេះ ក្នុង​ក្រុង​សិរីសោភ័ណ​បាន​បើក​​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​លើក​ទី​២ ចាក់​វ៉ាក់សាំង​បង្ការ​ការពារ​ជម្ងឺ​កូ​វីដ​.១៩ ជូន​ប្រជាពលរដ្ឋ​៤​សង្កាត់​នៃ​ទីប្រជុំជន​ក្រុង​សិរីសោភ័ណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សរ គឹម​ប៉ាក់ មេបញ្ជាការ រង យោធភូមិភាគ​ទី ៥​និង​ជា​ប្រធាន​ក្រុមការងារ​ទី​៣ គោលដៅ វត្ត​ស្វាយ​ចាស់​និង​គោលដៅ​វត្ត​សមាធិ​ផល បាន​ប្រាប់​អ្នកយក​ព័​ត៌មាន​ឲ្យ​ដឹង​ថា គម្រោង​យុទ្ធនា​ការលើក​ទី​២ នៃ​ការចាក់​វ៉ាក់សាំង​នេះ​ចាប់ផ្តើម​ចាក់​នៅពេល​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១ តទៅ ក្នុង​រយៈពេល​១៤ ថ្ងៃ ជំហាន​ទី​១ គ្រូពេទ្យ​យោធា​គ្រោង​ចាក់​ជូន ព្រះសង្ឃ មន្ត្រីរាជការ កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជាង​៥​មឺ​ុ​ន​នាក់ នៅ​ទាំង​៤​សង្កាត់​នេះ​។

និង​បន្ទាប់មក​នៅ​សង្កាត់​៣​ទៀត ព្រមទាំង​នៅ​ស្រុក​ព្រះនេត្រព្រះ ស្រុក​មង្គល​បូរី​និង​ស្រុក​ម៉ាឡៃ ឯ​គ្រូពេទ្យ មន្ទីរ​សុខាភិបាល​នឹង​ចាក់​នៅ​ស្រុក​អូរជ្រៅ ចំពោះ​ក្រុង​សិរីសោភ័ណ​នេះ​គឺ​ក្នុង​១​សង្កាត់​មាន​ទីតាំង​ចាក់​វ៉ាក់សាំង​២​កន្លែង​។​ទី​១/ សម្រាប់​ពលរដ្ឋ​នៅ​សង្កាត់​ទឹកថ្លា ត្រូវ​ទទួល​ការ​ចាក់​វ៉ាកសាំង​នៅ​ទីតាំង​សាលាបឋមសិក្សា​គាប​។​ និង​ទីតាំង​តំបន់​ប្រតិបត្តិ​នារ​សឹក​រង​ខេត្ត​យោធា​ខេត្ត ។​២/ សង្កាត់​អូរ​អំបិល នៅ​ទីតាំង​សាលាបឋមសិក្សា​គោ​រដ្ឋា​ន​និង​ទីតាំង​តំបន់​ប្រតិបត្តិ​នារ​សឹក​រង​ខេត្ត​យោធា​ខេត្ត​។​ទី​៣/​សង្កាត់​ព្រះ​ពន្លា នៅ​ទីតាំង​វត្ត​សមាធិ ភូមិ​៤ និង​នៅ​វិទ្យាល័យ​ពុទ្ធ​កៈស​ម្តេច​ធម្ម​ពោធិ​សាល​ជាស៊ីម នា​វត្ត​ស្វាយ​ចាស់ ភូមិ​១ និង​ទី​៤/ សង្កាត់​កំពង់ស្វាយ នៅ​ទីតាំង​សាលាបឋមសិក្សា​ហ៊ុនសែន​សូ​ភី​ភូមិ​សូ​ភី និង​នៅ​សាលាបឋមសិក្សា​ប៉ោយ​សូ​ភី ភូមិ​២។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សរ គឹម​ប៉ាក់​បាន​បន្តថា ​កាលពី​ល្ងាច​ថ្ងៃទី​៨​ខែកក្កដា កន្លងមក ខេត្តបន្ទាយមានជ័យ​ទទួល​វ៉ាក់សាំង​ពី​ថ្នាក់លើ​បាន​ចំនួន​៥,៥​ដូ​ស ហើយ​ល្ងាច​ថ្ងៃទី​៩​ខែកក្កដា នឹង​ទទួល​ប​ន្ថែ​ម​ទៀត ។

​លោក​ឧ​ត្ត​ម​សេនីយ​ទោ​សេង ធា​រិ​ន បញ្ជាការ​រង ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៥ និង​ជា​ប្រធាន​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ យោធភូមិភាគ​បាន​ឲ្យ​ដឹងថា គ្រូពេទ្យ​យោធា​មកពី​១២​អង្គភាព​ចំណុះ​យោធភូមិភាគ​នឹង​ជួយ​អន្តរាគមន៍​លើ​ផ្នែក​ចាក់​វ៉ាក់សាំង។

ឯ​កម្លាំង​កង​រាជអាវុធហត្ថ មន្ត្រី​អាជ្ញាធរ ប្រជា​ការពារ យុវជន​សស​យក​នឹង​ជួយ​លើ​ការសម្របសម្រួល​បែបបទ​រដ្ឋបាល សណ្តាប់ធ្នាប់ ការចុះ និង​ហៅ​ឈ្មោះ ផ្ទៀងផ្ទាត់​បញ្ជូល​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​ជាដើម។

ក្នុងនោះ ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ សារុន អគ្គ​មេ​បញ្ជាការ​រង​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​បាន​កោតសរសើរ​និង​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ទាំង​កងកម្លាំង ទាំង​អាជ្ញាធរ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ជូន​ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ បន្ទាប់ពី​មានការ​ផ្ទុះ​ខ្លាំង ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ប្រឈម​នេះ​។

ក្នុងនោះ​លោក​បាន​ណែនាំ​ទូទៅ វិន័យ ការទទួលខុសត្រូវ​ចំ​ពោះ​ថ្នាក់លើ ក៏​ដូច​ពលរដ្ឋ និង​បច្ចេកទេស​ដើម្បី​ឲ្យ​ដំណើរ​ការចាក់​វ៉ាក់សាំង​ប្រព្រឹត្តទៅ​រលូន បាន​លទ្ធផល​ល្អ មាន​ប្រសិទ្ធភាព​និង​ប្រកបដោយ​ការទទួលខុសត្រូវ​ផងដែរ៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៤ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៥ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម