Connect with us

កូវីដ-១៩

មនុស្ស​ពីរ​នាក់​ ដេក​ស្លាប់​ក្នុងផ្ទះ​ដោយសារ​ជំងឺ​កូ​វីដ​នៅ​កន្លែង​ផ្សេងគ្នា​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​២

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ មនុស្ស​ពីរ​នាក់​ដែល​រស់​នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ​បាន​ដេក​ស្លាប់​ក្នុងផ្ទះ​លុះដល់​ក្រុមគ្រូពេទ្យ​ចុះ​ទៅយក​សំណាក​សព ជា​លទ្ធផល​គឺ​វិជ្ជមាន​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តី​រាយការណ៍​ពី​លោក សេង វ៉ាន់​ថា ចៅ​រង​ទី​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២​បាន​ឲ្យ​កម្ពុជាថ្មី​ដឹង​ថា ​នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល​ ថ្ងៃទី​១០ ​ខែកក្កដា​នេះ​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ក្រុម​៤​ភូមិ​ដំណាក់​ធំ​៤​ សង្កាត់​ស្ទឹងមានជ័យ​២​ ខណ្ឌមានជ័យ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ កុយ ណា​រ៉េត អាយុ​៥៩​ឆ្នាំ​បាន​ដេក​ស្លាប់​ក្នុងផ្ទះ​ហើយ​ ខ​ណៈ​នោះ​អាជ្ញាធរ​បាន​រាយការណ៍​ទៅ​ក្រុម​គ្រូពេទ្យ​ឲ្យ​មក​ពិនិត្យ​សំណាក​សព​ក៏​ស្រាប់តែ​វិជ្ជមាន​កូ​វីដ​១៩​។

លោក សេង វ៉ាន់​ថា បាន​បញ្ជាក់​ទៀត​ថា ​លុះដល់​ម៉ោង​១៨​និង​២០​នាទី​យប់​ថ្ងៃទី​១០​ខែកក្កដា​នេះដែរ​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ក្រុមទី​៤​ភូមិ​ដំណាក់​ធំ​៤​សង្កាត់​ស្ទឹងមានជ័យ​ទី​២​មាន​មនុស្ស​ស្លាប់​ម្នាក់ទៀត​ឈ្មោះ លឹម ចាប អាយុ ៩០​ឆ្នាំ​ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ចុះមក​ពិនិត្យ​សំណាក​សព​គឺ​លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩​ផងដែរ​។

ហើយ​ផ្ទះ​សព​ទាំងពីរ ​គឺ​ស្ថិត​ក្នុង​ក្រុម​និង​ភូមិ​ជាមួយគ្នា​ទៀតផង​។ ​លោក​ចៅ​រង​ទី​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២​បាន​បន្ត​ថា ខ​ណៈ​នេះ​មាន​អ្នក​ពាក់​ព័ន្ធ​ជាច្រើន​ជាមួយ​សព​ហើយ​គ្រូពេទ្យ​និង​បន្ត​យក​សំណាក​។​ ក្នុង​នោះ​ក៏​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​ចំពោះ​អ្នក​រស់នៅ​ក្នុងផ្ទះ​ជាមួយ​សព​ទាំងពីរ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ត្រាំ ទូរស័ព្ទទៅ ពូទីន សុំឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២២ នាទីutes មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៥១ នាទីutes មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម