កូវីដ-១៩
មន្ត្រីជំនាញព្រំដែនចាំយាម កំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការតេស្តរហ័សស្វែងរកមេរោគកូវីដ បម្លែងថ្មីប្រភេទដែលតា
កោះកុង ៖ លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម អះអាងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះថា រូបលោក ក៏ដូចជាមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម កំពុងផ្តោតការខិតខំយ៉ាងខ្លាំងលើដំណើរការធ្វើតេស្តរហ័សចំពោះអ្នកបើកបររថយន្តឆ្លងដែនមកកម្ពុជា ដើម្បីទប់ស្កាត់មេរោគបម្លែងថ្មីប្រភេទដែលតា។

មិនខុសពីច្រកទ្វារព្រំដែនខេត្តរបស់កម្ពុជា ដែលមានព្រំដែនជាប់នឹងប្រទេសថៃទេ ជាក់ស្តែង មន្ត្រីមានសមត្ថកិច្ចជំនាញដែលឈរជើងប្រចាំការនៅព្រំដែនអន្តរជាតិចាំយាម បាននឹងកំពុងខ្នះខ្នែងយ៉ាងខ្លាំងលើវិធានការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ក្នុងតំបន់ព្រំដែនរវាងកម្ពុជា និងថៃ។

លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ថ្លែងថា តបនឹងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការឯកភាពរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។ រូបលោក ផ្តួចផ្តើមកែសម្រួលទីតាំងយកសំណាកធ្វើតេស្តរហ័សចំពោះក្រុមអ្នកបើកបររថយន្តដឹកទំនិញឆ្លងដែនចូលមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរក និងទប់ស្កាត់ជំងឺកូវីដបម្លែងប្រភេទថ្មី។

លោក សុវណ្ណ ប៊ុនធឿន សង្កត់ធ្ងន់ដែរថា មូលហេតុដែលមានការសាងសង់ជារោងថ្មី កន្លែងអង្គុយរក្សាគម្លាត និងដំឡងទូសុវត្ថិភាពយកសំណាកធ្វើតេស្តរហ័សនៅពេលនេះ រៀបចំឡើងក្នុងបំណង ដើម្បីបញ្ចៀសកត្តាហានិភ័យខ្ពស់ពីការចម្លងជំងឺកូវីដ១៩ប្រភេទ(ដែលតា)មកពីប្រទេសថៃបូករួមនឹងទីតាំងមុនមានលក្ខណៈតូចចង្អៀតផងនោះ។

បើតាមលោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម មេរោគជំងឺកូវីដបំម្លែងថ្មីប្រភេទដែលតា ជាមេរោគដ៏កាចសាហាវ ហើយងាយឆ្លងលឿនណាស់ ដូច្នេះស្មារតីខ្ពស់លើកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ១៩ចាំបាច់កែសម្រួលទីតាំងយកសំណាកឱ្យល្អប្រសើរឡើងបន្ថែម។

ដំណើរការរៀបចំកែសម្រួលទីតាំងថ្មីបម្រើការយកសំណាកធ្វើតេស្តរហ័សលើអ្នកបើកបររថយន្តដឹកជញ្ជូនទំនិញពីប្រទេសជិតខាង វាជាចលករដ៏សំខាន់ធានាបានសុវត្ថិភាពដល់មន្ត្រីសមត្ថកិច្ច និងគ្រូពេទ្យពាក់ព័ន្ធប្រចាំការនៅតំបន់ច្រកទ្វារព្រំដែនផ្ទាល់តែម្តង ខណៈបច្ចុប្បន្នពួកគាត់ងាយរងគ្រោះពីការឆ្លងមេរោគជំងឺកូវីដ១៩។

វិធានការតេស្តរហ័សទៅលើក្រុមអ្នកបើកបររថយន្តដឹកទំនិញពីប្រទេសថៃមកខេត្តកោះកុង ប្រទេសកម្ពុជា គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ សមត្ថកិច្ចមន្ត្រីជំនាញប្រចាំការនៅច្រកទ្វារព្រំដែនចាំយាម បានតេស្តរហ័សរកជំងឺកូវីដ១៩លើមនុស្សសរុបប្រមាណ១.៣២៩នាក់ហើយ ក្នុងចំណោមនោះ មាន១០នាក់រកឃើញថា មានវិជ្ជមានកូវីដ១៩ដោយបញ្ជូនទៅអាជ្ញាធរនៅព្រំដែនហាតឡិចយកទៅពិនិត្យ និងព្យាបាលបន្តនៅប្រទេសកំណើតរបស់ពួកគេ។

៤ទៅ៥ថ្ងៃចុងក្រោយនេះដែរ មន្ត្រីជំនាញនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរប្រមាណ២ទៅ៤នាក់ ក្រោមកិច្ចសហការសម្របសម្រួលពីអាជ្ញាធរថៃបញ្ជូនមកព្រំដែនដោយរង់ភាគីមន្ត្រីកម្ពុជារង់ចាំទទួលយកពួកគាត់ធ្វើតេស្តរហ័ស និងតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនៅមណ្ឌលកម្រិត២អតីតសាលាខេត្តចាស់។

រាល់ព្រំដែនគោក សុទ្ធសឹងតែកងកម្លាំង និងមន្ត្រីជំនាញ អាចគ្រប់គ្រងតាមដានល្បាតរកពលករឆ្លងដែនចូលមកកាន់កម្ពុជាបានស្ទើរតែ១០០ភាគរយហើយ។

ប៉ុន្តែដែលជាការព្រួយបារម្ភនោះ គឺព្រំដែនទឹក ពិបាកគ្រប់គ្រងតាមពិនិត្យល្បាតណាស់ខណៈរដូវវស្សាចូលមកដល់បែបនេះ។ ទោះបីយ៉ាងណា មន្ត្រីជំនាញ បេ្តជ្ញាចិត្តអនុវត្តតបនឹងសេចក្តីណែនាំរបស់ថ្នាក់ដឹកនាំប្រទេស និងថ្នាក់ខេត្តអោយបានម៉ឺងម៉ាត់បំផុត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ