កូវីដ-១៩
គណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ សម្រុកចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋនៅខេត្តជាប់ព្រំដែនកម្ពុជា ថៃ
ភ្នំពេញ ៖ គណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេសនឹងចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋរស់នៅទីប្រជុំជននៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃជាបន្តបន្ទាប់ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ការសម្រុកចាក់វ៉ាក់សាំងនៅខេត្តជាប់ព្រំដែននេះដោយសារបច្ចុប្បន្ននេះខេត្តទាំងនោះកំពុងមានការឆ្លងជំងឺកូវីដ១៩ពិសេសជំងឺកូវីដបំប្លែងខ្លួនថ្មីដែលតា ដែលឆ្លងទៅលើអ្នកដំណើរមកពីប្រទេសថៃ។

យោងតាមគណៈកម្មាការចាក់វ៉ាក់សាំងបច្ចុប្បន្ននេះ ក្រុមការងារចាក់វ៉ាក់សាំងបានកំពុងដំណើរការចាក់វ៉ាក់សាំងខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ។ ចំណែកខេត្តបាត់ដំបងនិងខេត្តឧត្តរមានជ័យគ្រោងនឹងបើកយុទ្ធចាក់នៅថ្ងៃទី១២កក្កដាឆ្នាំ២០២១ខាងមុខនេះ។
ក្នុងនោះ ខេត្តបាត់ដំបងនឹងចាក់ជូនដល់ប្រជាពលរដ្ឋនៅក្រុងបាត់ដំបងចាប់ពីម៉ោង៧និង៣០នាទីដល់ម៉ោង១២និងពេលរសៀលចាប់ពីម៉ោង១និង៣០នាទីដល់ម៉ោង៤ រសៀលនៅតាមទីតាំងចំនួន ៨កន្លែង។
ចំណែកខេត្តឧត្តរមានជ័យនឹងចាក់ចាប់ពីថ្ងៃទី១២រហូតដល់ថ្ងៃទី២៦កក្កដាសម្រាប់ដូសទី១និងដូសទី២ចាប់ពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នៅតាមទីតាំងចំនួន២៣កន្លែង។
ក្រៅពីនេះនៅថ្ងៃទី១២ កក្កដាខាងមុខនេះដែរ ខេត្តកំពង់ធំនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅតាមស្រុកចំនួន៤រួមមានស្រុកសន្ទុក ស្រុកបារាយ ស្រុកតាំងគោកនិងក្រុងស្ទឹងសែននៅតាមទីតាំងចំនួន៣៧កន្លែង។
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បានពង្រីកវិសាលភាពដល់ចំនួន១៨ខេត្តហើយក្នុងចំណោមរាជធានីខេត្តទាំង២៥ ក្នុងនោះរួមមាននៅខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ស្វាយរៀង កោះកុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ តាកែវ បន្ទាយមានជ័យ ប៉ៃលិន ខេត្តព្រៃវែង ខេត្តសៀមរាបខណៈរាជធានីភ្នំពេញបានបិទបញ្ចប់យុទ្ធនាការកាលពីថ្ងៃទៅ០៨កក្កដាឆ្នាំ២០២១បូកទាំងខេត្តកំពង់ធំ បាត់ដំបងនិងខេត្តឧត្តរមានជ័យដែលគ្រោងនឹងចាក់នៅថ្ងៃទី១២កក្កដាខាងមុខនេះ។

ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១០ខែកុម្ភៈ រហូតមកដល់ត្រឹមថ្ងៃទី០៩កក្កដាឆ្នាំ២០២១នេះមានពលរដ្ឋបានចាក់វ៉ាល់សាំងនៅទូទាំងប្រទេសចំនួន៤៧៩៣១៩៧ នាក់ស្មើនឹង៤៧.៩៣ភាគរយធៀបនឹងគោលដៅ១០លាននាក់ ៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ