កូវីដ-១៩
GMAC ស្នើកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័ក មកនៅត្រឹម ៧ ថ្ងៃ ក្រោមហេតុផលមួយ
សមាគម រោងចក្រកាត់ដេរកម្ពុជា ដែលហៅកាត់ថា GMAC បានស្នើទៅរាជរដ្ឋាភិបាលកាត់បន្ថយចំនួនថ្ងៃនៃការធ្វើចត្តាឡីស័កពី១៤ថ្ងៃមកនៅត្រឹម៧ថ្ងៃវិញ ដោយសារកម្មករនិយោជិត បានចាក់វ៉ាក់សាំងបាន២ដូសហើយ។

សំណើរសុំនេះត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២១នេះតាមប្រព័ន្ធVideo Conferenceក្រោមអធិបតីភាព លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថានៅក្នុងសំណើរបស់សមាគមរោងចក្រកាត់ដេរនោះបានលើកឡើងថា វិស័យឯកជន បើបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន២ដូសហើយ គួរកាត់បន្ថយពីការធ្វើចត្តាឡីស័កពី១៤ថ្ងៃ មកនៅ៧ថ្ងៃវិញហើយវិស័យឯកជនពេលនេះក៏មានឧបករណ៍សម្រាប់ធ្វើតេស្តរហ័សរកកូវីដ-១៩ ចំនួន៧០ម៉ឺនតេស្តហើយដែរ ដែលការចំណាយ ជាបន្ទុករបស់រោងចក្រឬក្រុមហ៊ុន។
ពួកគាត់ជឿជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចំនួន២ដូសហើយ បើឆ្លងកូវីដ-១៩ ក៏វាមានលក្ខណៈស្រាលដែរ មិនធ្ងន់ធ្ងរពិបាកក្នុងការព្យាបាលនោះទេ។
អង្គប្រជុំក៏បានលើកឡើងថា ការអនុវត្តនៃការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ ត្រូវតែប្រែលប្រួលមិនត្រូវអនុវត្តដូចពេលដែលយើងមិនទាន់បានចាក់វ៉ាក់សាំងនោះទេ។
ជាក់ស្តែងនៅពេលនេះភ្នំពេញបានចាក់វ៉ាក់សាំងដូសទី២បញ្ចប់ហើយ។ដូច្នេះយើងគួរតែកែប្រែការអនុវត្តវិធានមួយចំនួន មិនគួរនៅរក្សាដដែលនោះទេ។
ជាមួយគ្នានោះអង្គប្រជុំក៏បានពិភាក្សាគ្នាអំពីការដាក់ឲ្យដំណើរការការ ព្យាបាលតាមផ្ទះ និងយន្តការឆ្លើយតបចំពោះការងារនេះផងដែរ៕ អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ