កូវីដ-១៩
ខេត្តបន្ទាយមានជ័យ អនុញ្ញាតឱ្យធ្វើពិធីបុណ្យសពអ្នកកើតកូវីដ ទ្រង់ទ្រាយតូច ពេលជូនដំណើរ គ្រួសារត្រូវរក្សាគម្លាត
រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១១ ខែកក្កដានេះ បានធ្វើការអនុញ្ញាតឱ្យ ធ្វើពិធីបុណ្យសព ទ្រង់ទ្រាយតូចក្នុងគ្រួសារចំពោះ អ្នកកើតជំងឺកូវីដ១៩ ពេលជូនដំណើរយកសពទៅបូជា តែក្រុមគ្រួសារត្រូវធ្វើការរក្សាគម្លាត។

លោកអាចារ្យ ប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាបានប្រាប់អ្នកយកព័ត៍មានឱ្យដឹងថានៅថ្ងៃនេះ មានអ្នកជម្ងឺកូវីដ១៩ ចំនួន៤នាក់បានស្លាប់ ហើយបញ្ជូនមកឈាបនដ្ឋានសាធរណៈ នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដើម្បីបូជាសពនៅរសៀលដល់យប់នេះ។
ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន ៤៨ នាក់ មានក្មេងចាស់ប្រុសស្រី អាយុ ចាប់ពី ២០ ដល់ ៨០ ឆ្នាំ។
លោកអាចារ្យ ប្រាក់ សុភ័ត បានបន្តថា អាជ្ញាធរមិនអនុញ្ញាតឱ្យតម្កល់និងធ្វើបុណ្យឬពិធីខាងសាសនាឡើយគឺបញ្ជូនទៅបូជាភ្លាមៗ អ្នកកាន់សាសនាព្រះពុទ្ធ ចំណែកអ្នកកាន់សាសនា យេស៊ូ អ្នកកាន់សាសនាអ៊ីស្លាមគេយកទៅបញ្ចុះ តែរហូតមកដល់ពេលនេះរដ្ឋបាលខេត្តអនុញ្ញាតឱ្យគ្រូពេទ្យធ្វើកិច្ចរយៈពេលខ្លី ទ្រង់ទ្រាយតូចនិងរក្សាគម្លាតឆ្ងាយគ្នាផងដែរ នោះ ជាវិធានការបង្ការ ការពារនូវការចម្លងមេរោគកូវីដ១៩៕ អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត