កូវីដ-១៩
រដ្ឋបាលខេត្តសម្រេចបិទខ្ទប់ភូមិមួយ ក្នុងស្រុកថាឡាបរិវ៉ាត់ជាបណ្ដោះអាសន្ន ខណៈរកឃើញអ្នកវិជ្ជមានកូវីដ១៩
ស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី ១២ខែកក្កដានេះ បានសម្រេចបិទខ្ទប់ចំណុចភូមិវាលដេញ នៃឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ជាបណ្ដោះអាសន្ន ខណៈរកឃើញមានអ្នកវិជ្ជមានកូវីដ១៩ជាច្រើននាក់ កាលពីថ្ងៃទី១១ខែឆ្នាំ២០២១នេះ។

ក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបានបញ្ជាក់ថា បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ19 នៅចំណុចភូមិវាលដេញ នៃឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ មានប្រជាពលរដ្ឋវិជ្ជមានកូវីត19 រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី ១២ខែកក្កដានេះ បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។

ពាក់ព័ន្ធក្នុងករណីខាងលើនេះ រដ្ឋបាលខេត្តស្ទឹងត្រែងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រស់នៅចំណុចភូមិខាងលើ ដែលពាក់ព័ន្ធនិងបុគ្គលវិជ្ជមានកូវីដ១៩ ផ្ទាល់ ឬប្រយោល និងធ្លាប់ចេញចូលទីតាំងផ្ទះ ដែលមានវិជ្ជមានកូវីត១៩ ត្រូវនាំគ្នាធ្វើចត្តាឡីស័កតាមផ្ទះក្នុងគ្រួសាររៀងៗខ្លួន ដោយមិនមានការពាក់ព័ន្ធជាមួយអ្នកដទៃដាច់ខាត៕
ដោយ ៖ ងិន លីម


-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ