កូវីដ-១៩
អាជ្ញាធរខេត្តកំពង់ស្ពឺប្រកាសបិទផ្សារកំពង់ស្ពឺ ១៤ថ្ងៃក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ-១៩
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានសម្រេចផ្អាកជាបណ្ដោះអាសន្នផ្សារកំពង់ស្ពឺ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រោយរកឃើញមានករណីវិជ្ជមានកូវីដ-១៩ លើអាជីវករក្នុងផ្សាររួចមក។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅក្នុងសេចក្តីជួនដំណឹងចុះថ្ងៃទី១២ កក្កដានេះថា សន្តិសុខបុគ្គលិកកម្មករអាជីវករ និងអ្នកពាក់ព័ន្ធត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាលដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកអភិបានខេត្តបានណែនាំដល់គណៈកម្មការផ្សារកំពង់ស្ពឺ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានមន្ត្រីជំនាញ និងមន្ត្រីសុខាភិបាលដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងទៀតព្រមទាំងចូលរួមសហការជាមួយអនុវត្តលើវិធានការរដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់។
លោកអភិបាលខេត្តបានបន្តថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការការផ្អាកដំណើរការជាបណ្ដោះអាសន្ន ត្រូវបានហាមឃាត់រាល់ការចេញចូល និងរាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សក្នុងមូលដ្ឋានផ្សារកំពង់ស្ពឺ លើកលែងតែករណីចាំបាច់ដូចជា ការចេញចូល និងការជួបជុំនៅក្នុងចំណោមសន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធនៅក្នុងទីតាំងកំណត់ត្រូវផ្ដល់សំណាក ការចេញចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការរដ្ឋាភិបាល ការចេញចូល និងការជួបជុំរបស់គណៈកម្មការផ្សារអាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

ប៉ុន្តែរាល់ការចេញចូល និងការជួបជុំ ឬការប្រមូលផ្ដុំខាងលើ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ដូចជា កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កំដៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ៣កុំ៣ការពាររបស់ប្រមុខរដ្ឋាភិបាល។
លើសពីនេះ រដ្ឋបាលច្បារមនត្រូវសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងភាគីពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យជាប្រចាំពាក់ព័ន្ធការអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាវិបាល និងការងារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈក្នុងអំឡុងពេលផ្អាកដំណើរការជាបណ្ដោះអាសន្នឱ្យមានសុខភាពប្រកបដោយការទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ សំអឿន



-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់