កូវីដ-១៩
ខេត្តកំពង់ស្ពឺមានអ្នកឆ្លងជំងឺកូវីដកើនដល់ជាង៣ពាន់នាក់និងស្លាប់ជាង៧០នាក់
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២១នេះខេត្តកំពង់ស្ពឺមានអ្នកឆ្លងជំងឺកូវីដ១៩ប្រមាណជាង៣ពាន់នាក់និងស្លាប់បាត់បង់ជីវិតជាង៧០នាក់។
នៅថ្ងៃទី ១២ ខែកក្កដា អាជ្ញាធរបានរកឃើញអ្នកឆ្លងថ្មីចំនួន៨៧នាក់អ្នកជាសះស្បើយ១១នាក់និងស្លាប់ចំនួន៤នាក់។

លោក វេជ្ជបណ្ឌិត អោ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះថា គិតត្រឹមថ្ងៃទី១៣ខែ កក្កដា ឆ្នាំ២០២១ មាន អ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៣២៣២នាក់ អ្នកជាសះស្បើយចំនួន២៣៤៨នាក់ អ្នកកំពុងព្យាបាលចំនួន៨០៤នាក់ ផ្ទេរទៅភ្នំពេញចំនួន១៩នាក់ ផ្ទេរមកពីក្រៅខេត្តចំនួន១១ នាក់និងស្លាប់បាត់បង់ជីវិតចំនួន៧២នាក់។
លោក វេជ្ជបណ្ឌិត បានបន្តថា ចំណែកអ្នកធ្វើចត្តាឡីស័កវិញមានចំនួន១៩១០នាក់និងបានយកសំណាកចំនួន៣៩៦នាក់ស្រី១៩១នាក់។

លោក វេជ្ជបណ្ឌិត បានបន្តទៀតថា ភាគច្រើនអ្នកស្លាប់ហ្នឹងយើងអត់បានព្យាបាលគាត់ទេគឺគាត់មានជំងឺធ្ងន់ធ្ងរហើយស្លាប់នៅផ្ទះមានអ្នកខ្លះចូលពេទ្យបានកន្លះម៉ោងក៏ស្លាប់ខ្លះទៀតមិនទាន់បានព្យាបាលផងក៏ស្លាប់ទៅហើយ៥០ទៅ៦០ភាគរយយើងអត់ជួយគាត់ទាន់ហើយអ្នកខ្លះទៀតស្លាប់ដោយសារមានវ័យចំណាស់មានជំងឺប្រចាំកាយដូចជាជំងឺតម្រង់នោម បេះដូងជំងឺទឹកនោមផ្អែមបូកជាមួយគ្នា»។

លោក វេជ្ជបណ្ឌិត បានបន្ថែមទៀតថាអ្នកឆ្លងជំងឺកូវីដ១៩នៅខេត្តកំពង់ស្ពឺមានប្រមាណ៥៥ភាគរយជាកម្មករកម្មការិនីរោងចក្រហើ យពួកគាត់បានបន្តចម្លងទៅក្រុមគ្រួសារនិងបន្តឆ្លងទៅសហគមន៍៕ អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី