Connect with us

កូវីដ-១៩

ឧបករណ៍តេស្តរហ័សរកកូវីដ-១៩ អាចរកទិញនៅកន្លែងណាបាន?

បានផុស

នៅ

បន្ទាប់ពីក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យមានការធ្វើតេស្ដរកកូវីដ-១៩ ដោយខ្លួនឯង ព្រមទាំងទទួលស្គាល់ឧបករណ៍ធ្វើតេស្តរហ័សចំនួន៤ក្រុមហ៊ុន លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា ច​រាចរណ៍ទិញលក់ឧបករណ៍ធ្វើតេស្តរហ័សរកអង់ទីហ្សែនមេរោគកូវីដ-១៩នេះ អាស្រ័យលើក្រុមហ៊ុនឯកជនដែលមានច្បាប់ជាអ្នកនាំចូល ដោយតម្រូវឱ្យដាក់លក់តាមឱសថស្ថានស្របច្បាប់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងទៅនឹងមានការឃោសនាលក់ឧបករណ៍ធ្វើតេស្ដកូវីដ-១៩ តាមបណ្ដាញសង្គមនោះ អ្នកនាំពាក្យក្រសួងសុខាភិបាលខាងលើនេះ មានប្រសាសន៍បន្តថា ការធ្វើតេស្តដោយឧបករណ៍មិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាល  គឺមិនអាចជឿទុកចិត្តបានទេ។

ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអំពាវនាវដល់សាធារណជនមានការប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានច្បាស់លាស់ មុននឹងទិញ និងយកឧបករណ៍តេស្ដរហ័សកូវីដ-១៩ ណាមួយមកប្រើប្រាស់ ដើម្បីទទួលបានប្រសិទ្ធភាពពិតប្រាកដ។

បច្ចុប្បន្នក្រសួងសុខាភិបាលបានផ្ដល់ការទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ពី៤ក្រុមហ៊ុនមានដូចជា ក្រុមហ៊ុន Abbott ផលិតឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ ABBOTT PANBIOTM COVID-19 Ag RAPID TEST DEVICE ក្រុមហ៊ុន Roche ផលិតឧបករណ៍តេស្ដរហ័សរក អង់ទីហ្សែនកូវីដ-១៩ ឈ្មោះ ROCHE SARS-CoV-2 Rapid Antigen Test 25T ក្រុមហ៊ុន SD Biosensor ផលិតឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ STANDARD Q COVID-19 Ag Test និងក្រុមហ៊ុន Phase Scientific ផលិតឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ INDICAID COVID-19 Rapid Antigen Test។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល នឹងសិក្សាលើឧបករណ៍តេស្តរហ័សផ្សេងទៀត ដើម្បីផ្ដល់ការទទួលស្គាល់ និងការអនុញ្ញាតឧ្យមានការប្រើប្រាស់នៅកម្ពុជា ដោយផ្អែកលើគោលការណ៍ប្រសិទ្ធភាពខ្ពស់ សុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់ ភាពឆាប់រហ័សនៃការរកឃើញលទ្ធផល និងថ្លៃទាបសមរម្យ។

គួររំលឹកផងដែរថា នៅដើមខែកក្កដានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 rapid antigen test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣.៧ ដុល្លារ ក្នុងគោលដៅ​យកទៅ​ប្រើប្រាស់ប៉ុណ្ណោះ ដើម្បីរារាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងរារាំងការផ្ទុះក្នុង​សហគមន៍។

ក្រសួងនឹងលក់ឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩​ដល់ស្ថាប័នណាដែលមាន​បុគ្គលិក​ធ្វើការ​កកកុញ ចាប់ពី១០០​នាក់ឡើងទៅ និងស្ថាប័នណា​ដែល​មាន​ទីតាំងស្ថិតក្នុង​តំបន់ហានិភ័យ​នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ចំណែក​ឯស្ថាប័នឯកជនដែលមានបុគ្គលិកធ្វើការក្រោម១០០នាក់ជាប្រចាំថ្ងៃ និងមិនស្ថិតក្នុង​តំបន់​រាលដាលខ្លាំងនៃជំងឺ​កូវីដ-១៩ ក្រសួងនឹងលក់ឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩​ជូន​តាមក្រោយ។

គួរបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកឱកាស​ឱ្យក្រុមហ៊ុនឯកជន អាចប្រើប្រាស់ឧបករណ៍តេស្ដរហ័ស ធ្វើតេស្ដសុខភាពបុគ្គលិក ឬកម្មកររបស់ខ្លួន ដើម្បីងាយស្រួលគ្រប់គ្រង និងបញ្ជូនទៅសម្រាកព្យាបាលបានលឿន ក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩ ខណៈប្រជាពលរដ្ឋមានចំនួនច្រើន ហើយក្រុមគ្រូពេទ្យមានចំនួនតិច និងដើម្បីបញ្ចៀសភាពយឺតយ៉ាវ និងគ្រប់គ្រងសភាពការណ៍មិនបានទាន់ពេលវេលា៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ហុក សារិតុលា
ជីវិតកម្សាន្ដ២ នាទីutes មុន

ខាត់ ស្រីច័ន្ទ លើកទឹកចិត្ត ហុក សារិតុលា ខណៈទទួលបានត្រឹមជ័យលាភីលំដាប់រងទី២

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ខិតខំបន្ថែមទៀត ដើម្បីកាត់បន្ថយអត្រាស្លាប់កុមារកាន់តែប្រសើរ

ខេត្តតាកែវ
ព័ត៌មានជាតិ៧ នាទីutes មុន

អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូចុះសួរសុខទុក្ខ​កងកម្លាំងឈរជើងការពារព្រំដែនប្រាសាទតាមាន់

ព័ត៌មានជាតិ១៣ នាទីutes មុន

សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំខ្មែរ នៅខេត្តស្វាយរៀង

ព័ត៌មានជាតិ១៩ នាទីutes មុន

AmCham  ស្នើឱ្យរដ្ឋាភិបាលខ្លួនពិចារណាឡើងវិញនៃការដាក់ពន្ធលើកម្ពុជា និងអំពាវនាវដៃគូ ពាណិជ្ជកម្មនានារួមគ្នារកដំណោះស្រាយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ៣ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម