កូវីដ-១៩
WHO ៖ អ្នកស្លាប់ដោយកូវីដនៅលើលោកកើនឡើងជាថ្មីម្តងទៀត ក្រោយធ្លាក់ចុះ ១០ សប្ដាហ៍
ប្រមុខអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃចន្ទថា ការស្លាប់ដោយសារជំងឺកូវីដ ១៩ កំពុងកើនឡើងជាថ្មីម្ដងទៀត ក្រោយធ្លាក់ចុះរយៈពេល ១០ សប្ដាហ៍ ខណៈវីរុសនេះកំពុងរាលដាលពាសពេញពិភពលោក ក្នុងល្បឿនមួយដ៏ខ្លាំងក្លា ។
លោក Tedros Ghebreyesus បាននិយាយនៅក្នុងសិក្ខាសាលារបស់ WHO ស្តីពីជំងឺកូវីដ ១៩ ថា កាលពីសប្តាហ៍មុនគឺជាសប្តាហ៍ទី ៤ ជាប់ៗគ្នា នៃការកើនឡើងករណីឆ្លងនៅទូទាំងពិភពលោក ។ យើងបន្តរាយការណ៍ពីគ្រប់តំបន់ទាំងអស់នៃពិភពលោក អំពីសមត្ថភាពរបស់មន្ទីរពេទ្យនៅក្នុងប្រទេសក្រីក្រ” ។
លោកបានបន្ថែមថា “នៅក្នុងប្រទេសដែលទទួលបានការចាក់វ៉ាក់សាំងខ្ពស់ វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ក៏កំពុងរីករាលដាលយ៉ាងឆាប់រហ័សផងដែរ ជាពិសេសឆ្លងមនុស្សដែលគ្មានការការពារ និងងាយរងគ្រោះ ហើយដាក់សម្ពាធជាបណ្តើរៗទៅលើប្រព័ន្ធសុខាភិបាល ខណៈវីរុសបំប្លែងខ្លួនមួយនេះ បច្ចុប្បន្នកំពុងរាលដាលដល់ប្រទេសចំនួន ១០៤ ហើយ” ។
លោកបាននិយាយថា សូម្បីតែប្រទេសដែលគ្រប់គ្រងកូវីដរលកដំបូងដោយជោគជ័យ តាមរយៈវិធានការសុខភាពសាធារណៈ ឥឡូវនេះប្រឈមនឹងការផ្ទុះឡើងយ៉ាងខ្លាំងផងដែរ ។
ប្រធាន WHO រូបនេះបាននិយាយថា “ជាពិសេសនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប បុគ្គលិកសុខាភិបាលកំពុងហត់នឿយ ប្រយុទ្ធដើម្បីជួយសង្គ្រោះជីវិតមនុស្ស ក្នុងពេលកំពុងខ្វះខាតសម្លៀកបំពាក់ការពារវីរុស (PPE) អុកស៊ីសែន និងការព្យាបាលជាដើម” ។
លោក Tedros បាននិយាយថា “សាររបស់ខ្ញុំនៅថ្ងៃនេះគឺថា យើងកំពុងជួបប្រទះនូវភាពអាសន្នផ្នែកសុខភាពសាធារណៈកាន់តែអាក្រក់ទៅៗ ដែលគំរាមកំហែងដល់អាយុជីវិត ការចិញ្ចឹមជីវិត និងការស្ដារសេដ្ឋកិច្ចពិភពលោកឡើងវិញ” ។
គួរបញ្ជាក់ថា គិតត្រឹមពេលជំងឺកូវីដ ១៩ បានសម្លាប់ប្រជាជននៅលើពិភពលោកជាង ៤ លាននាក់ហើយ និងឆ្លងជាង ១៨៨ លានករណី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មេ WHO ព្រមានថា “យើងអាចធុញនឹងកូវីដ ប៉ុន្តែវាមិនធុញជាមួយយើងទេ”
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់