កូវីដ-១៩
ខេត្តកណ្ដាលប្រកាសបើកដំណើរការអង្គភាពច្រកចេញចូលតែមួយឡើងវិញ
រដ្ឋបាលខេត្តកណ្ដាល បានប្រកាសបើកដំណើរការអង្គភាពច្រកចេញចូលតែមួយឡើងវិញក្នុងការផ្ដល់សេវាគ្រប់ប្រភេទ ជូនដល់ប្រជាពលរដ្ឋ គិតចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១តទៅបន្ទាប់ពីបានផ្អាកកាលពីថ្ងៃទី០១កក្កដាកន្លងទៅ។

ការផ្អាកដំណើរការជាបណ្ដោះអាសន្នអង្គភាពច្រកចេញចូលតែមួយនេះដោយសាររដ្ឋបាលខេត្តត្រូវត្រួតពិនិត្យតាមដាននិងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ដែលអាចប្រឈមនឹងហានិភ័យដល់ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវា បន្ទាប់ពីមានមន្ត្រីសាលាខេត្តចំនួន១១នាក់មានឆ្លងជំងឺកូវីដ១៩។
រដ្ឋបាលខេត្តបានណែនាំដល់ប្រជាពលរដ្ឋនិងសាថារណជនដែលទៅទទួលសេវាទាំងអស់ត្រូវចូលរួមអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឹងម៉ាត់ដូចជាកាតព្វកិច្ចពាក់ម៉ាសកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពការធ្វើអនាម័យដើម្បីសំលាប់មេរោគការវាស់កំដៅនិងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ៣កុំ៣ការពាររបស់ប្រមុខរដ្ឋាភិបាល៕ ដោយៈ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍៣ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរក្រុងសៀមរាបថា កំពុងរៀបចំមើលថែសួនស្មៅ និងផ្កាឡើងវិញហើយ ក្រោយព្រះតេជគុណ គូ សុភាព ស្នើតាមហ្វេសប៊ុក