កូវីដ-១៩
ខេត្តឧត្តរមានជ័យ ខ្វះកន្លែងដាក់ពលករមកពីថៃ អាជ្ញាធរកំពុងញាប់ដៃសាងសង់មណ្ឌលចត្តាឡីស័ក
ការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ១៩ នៅខេត្តឧត្តរមានជ័យ បានកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានថ្ងៃនេះ។ អ្នកជំងឺឆ្លងភាគច្រើន ជាពលករខ្មែរ ដែលទៅបម្រើការងារនៅប្រទេសថៃ ហើយធ្វើដំណើរចូលមកប្រទេសវិញ។

លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានប្រាប់កម្ពុជា នៅថ្ងៃទី ១៤ ខែកក្កដានេះថា ឥឡូវនេះអស់កន្លែងដាក់បងប្អូនពលករ ហើយជ្ញាធររដ្ឋបាលខេត្ត កំពុងខិតខំប្រឹងប្រែង ឱ្យអស់លទ្ធភាពរៀបចំកន្លែងធ្វើចត្តាឡីស័ក នៅតាមព្រំដែន ខណៈដែលមានខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានជួយរំលែកទទួលដាក់បងប្អូនពលករដែលធ្វើដំណើរចូលមក។

លោកប្រាប់ថា ជាក់ស្ដែង នៅថ្ងៃទី ១៣ ខែក្កដា ម្សិលមិញ គឺបានយកពលករទៅដាក់នៅស្រុកថ្មពួក ប្រមាណ ជិត ៣០០ នាក់ ហើយនៅខេត្តសៀមរាប គឺបានបញ្ជូនទៅបន្តបន្ទាប់ ខណៈអាជ្ញាធរខេត្តកំពុងសាងសង់មណ្ឌលថ្មី ដើម្បីត្រៀមដាក់បងប្អូនពលករ។
លោក ប៉ែន កុសល្យ បញ្ជាក់ថា ចំនួនពលរករដែលធ្វើដំណើរចូលមកវិញ នៅប៉ុន្មានថ្ងៃនេះ មានការកើនឡើង ចន្លោះពី ៤០០ ទៅ ៥០០ នាក់ក្នុងមួយថ្ងៃ។ ចំពោះពលរករទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសថៃចូលមក គឺតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ២១ ថ្ងៃ។

នៅថ្ងៃទី ១៣ ខែកក្កដា ខេត្តឧត្តរមានជ័យ ប្រកាសរកឃើញករណីឆ្លង ចំនួន ១៨៣ ករណី ខណៈដែលអ្នកឆ្លងសរុបបានកើនដល់ ២ ១៥៨ នាក់ សុទ្ធសឹងជាករណីរកឃើញនៅលើខ្លួនពលករ ដែលធ្វើដំណើរមកពីប្រទេសថៃ ដែលជាប្រទេសជាប់ព្រំដែនកម្ពុជា៕ ដោយៈ ឡេង ដេត

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច