Connect with us

កូវីដ-១៩

លោកជំទាវ ម៉ែន សំអន ៖ បន្តប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់ នៅក្នុងស្ថានភាពដ៏លំបាកនេះហើយអ្វីៗនឹងល្អដូចធម្មតាវិញ

បានផុស

នៅ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បាន ថ្លែងនូវការជម្រុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តផ្សព្វផ្យាយបញ្ច្រៀបដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួននូវវិធានការណ៍របស់ក្រសួងសុខាភិបាលពិសេសចូលរួមអនុវត្តតាមអានុសាសន៍របស់សម្តេចតេជោ ដែលបានថ្លែងកាលពីថ្ងៃទី ០១ ខែកក្កដា ២០២១ ក្នុងចូលរួមក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់ នៅក្នុងស្ថានភាពដ៏លំបាកនាពេលនេះ ដើម្បីចូលរួមកាត់ផ្តាច់នៃការឆ្លង ដែលកើតចេញពីព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនថ្លែងបែបនេះក្នុងពេល អញ្ជើញប្រគល់សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមហ៊ុន Lixin Group ជូនដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍខណ្ឌពោធិ៍សែនជ័យ នាថ្ងៃម្សិលមុិញនេះ។

លោកជំទាវក៏បាននាំមក នូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រកបដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខនៅគ្រប់ទីកន្លែង និងបានថ្លែងនូវការកោត​សសើរចំពោះការដឹកនាំ និងការគ្រប់គ្រងនៅក្នុងមូលដ្ឋានពោធិ៍សែនជ័យទទួលបានលទ្ធផលគួរជាទីមោទនៈ ។ ជាពិសេស ក៏បានផ្តាំផ្ញើរឲ្យរដ្ឋបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមអនុវត្តតាមអានុសាសន៍របស់សម្តេចតេជោ ដែលបានថ្លែងកាលពីថ្ងៃទី ០១ ខែកក្កដា ២០២១ ក្នុងចូលរួមក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់ នៅក្នុងស្ថានភាពដ៏លំបាកនាពេលនេះ ដើម្បីចូលរួមកាត់ផ្តាច់នៃការឆ្លង ដែលកើតចេញពីព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ អភិបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេស ក្រុមគ្រូពេទ្យសម្តេចតេជោ (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានបំពេញភារកិច្ចយ៉ាង សស្រាក់សស្រាំទាំងថ្ងៃ ទាំងយប់ក្នុងការអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ។

អំណោយដ៍ថ្លៃថ្លារបស់លោកជំទាវកិត្តិសង្គហបណ្ឌិតដែលបានផ្តល់ជូន រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រួមមាន ៖ ១.ទឹកសុទ្ធ ៣០កេស ២.អង្ករ ២តោន ៣.មី ២០កេសតូច ៤.ទឹកត្រី ២០យួរ ៥.ទឹកស៊ីអ៊ីវ ២០យួរ ៦.ត្រីខ ៣កេស ៧.ម៉ាស់ ៣កេសធំ ៨.អាលកុល ២កាន ៩.អាវពេទ្យ (ការពារកូវីដ) ២៥០អាវ និងថវិកាមួយចំនួន។
សង្កាត់ពោធិ៍សែនជ័យ រួមមាន ៖ ១.ទឹកសុទ្ធ ៥កេស ២.អង្ករ ១០០គីឡូក្រាម ៣.មី ២០កេសធំ ៤.ទឹកត្រី ៥យួរ ៥.ទឹកស៊ីអ៊ីវ ៥យួរ ៦.ត្រីខ ១កេស ៧.ម៉ាស់ ១កេសធំ ៨.អាលកុល ១កាន និងថវិកាមួយចំនួន។

សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍខណ្ឌពោធិ៍សែនជ័យ រួមមាន ៖ ១. ម៉ាស់ ១កេស ២.ត្រីខ ១កេស ៣.អង្ករ ៥០គីឡូក្រាម ៤.ទឹកត្រី ២យួរ ៥.ទឹកស៊ីអ៊ីវ ២យួរ ៦.អាល់កុល ១កាន និងថវិកាមួយចំនួន ។ ចំណែកអំណោយមួយចំនួនទៀតរបស់សប្បុរសជនក៏ត្រូវបានផ្តល់ជូនរដ្ឋបាលខេត្តស្វាយរៀង ប្រើប្រាស់នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលរាតត្បាតដ៍កាចសាហាវដែលបានឆក់យកអាយុជីវិតពលរដ្ឋខ្មែរជាង៩០០នាក់និងឆ្លងជាង៦មុឺននាក់ហើយគិតមកដល់ថ្ងៃនេះ ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម