កូវីដ-១៩
ម៉ាឡេស៊ី រកឃើញអ្នកឆ្លងកូវីដ ក្នុងកម្រិតបំបែកកំណត់ត្រា ៣ថ្ងៃជាប់គ្នា
នៅថ្ងៃព្រហស្បតិ៍ទី១៥ ខែកក្កដានេះ ប្រទេសម៉ាឡេស៊ី បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១,៣២១ ករណី ដែលជាចំនួនឆ្លងក្នុងកម្រិតកំណត់ត្រា បីថ្ងៃជាប់ៗគ្នា។

នេះក៏ជាករណីឆ្លងក្នុងកម្រិតខ្ពស់លើកទី ៥ របស់ប្រទេស ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយផងដែរ ហើយនេះជាលើកទី ១ ដែលម៉ាឡេស៊ី មានអ្នកឆ្លងប្រចាំថ្ងៃ លើស ១៣,០០០ ករណី។
អគ្គនាយកសុខាភិបាលលោក Noor Hisham Abdullah បាននិយាយកាលពីថ្ងៃអង្គារថា ការកើនឡើងនូវករណីថ្មី គឺដោយសារតែការបង្កើនល្បឿនធ្វើតេស្ត រកជំងឺកូវីដ-១៩។

ប្រទេសម៉ាឡេស៊ី បានដាក់វិធានការបិទខ្ទប់ ទូទាំងប្រទេសជាលើកទី ៣ របស់ខ្លួននៅថ្ងៃទី ១ ខែមិថុនា ភ្លាមៗបន្ទាប់ពី ករណីឆ្លងកូវីដប្រចាំថ្ងៃ បានកើនដល់ ៩,០០០ករណី ជាលើកដំបូង កាលពីថ្ងៃទី២៩ខែឧសភា។
ចំនួនករណីឆ្លង បានឡើងដល់កម្រិតខ្ពស់បំផុតជាថ្មីម្តងទៀតនៅថ្ងៃទី ៩ និងថ្ងៃទី ១០ ខែកក្កដា ដោយមួយថ្ងៃឆ្លងជាង ៩,១០០ករណី មុនពេលឈានដល់ ១១,០០០ករណីជាលើកដំបូង កាលពីថ្ងៃអង្គារ។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសម៉ាឡេស៊ី បានរាយការណ៍ថា មានករណីឆ្លងកូវីដសរុប៨៨០,៧៨២ ករណី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ថៃ ប្រកាសមានអ្នកស្លាប់ដោយសារកូវីដ ច្រើនបំផុតបំបែកកំណត់ត្រាថ្មី និងឆ្លងជិត ១ម៉ឺនករណី

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត