កូវីដ-១៩
ស្លាប់ច្រើនទៅៗ មីយ៉ាន់ម៉ា ដល់ដំណាក់កាលទុកចោលសាកសពអ្នកជំងឺកូវីដនៅកន្លែងបូជា
ប្រទេសមីយ៉ាន់ម៉ា កំពុងរងគ្រោះខ្លាំងនូវការកើនឡើង ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នាពេលថ្មីៗនេះ ខណៈសាកសពជាច្រើនបន្តកន្ទុយគ្នាទាំងនោះ មានលើសពីសមត្ថភាពកន្លែងបូជាសព ។

ទន្ទឹមនោះ កន្លែងបូជាសពនៅក្នុងទីក្រុងយ៉ាំងហ្គោន ត្រូវបានគេមើលឃើញថា មានសាកសពក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ ហើយសាកសពទាំងនោះ ត្រូវបានទុកចោលនៅខាងក្រៅកន្លែងបូជាសពដោយសារវាលើសពីសមត្ថភាពកន្លែងបូជាសព ។
វាក៏កើតឡើង បន្ទាប់ពីរដ្ឋប្រហារយោធារបស់ប្រទេសនេះកាលពីខែកុម្ភៈ បានធ្វើឲ្យប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសមានភាពវឹកវរ ។

មនុស្សជាច្រើនដែលបានឆ្លងកូវីដ ឬស្ថិតក្នុងករណីសង្ស័យ មិនអាចទទួលបានការថែទាំសុខភាពត្រឹមត្រូវនោះទេ ហើយត្រូវបង្ខំឲ្យស្នាក់នៅផ្ទះ ។
ស្របពេលជាមួយនោះ ប្រជាជនដែលកំពុងស្នើសុំអុកស៊ីសែនវេជ្ជសាស្ត្រ សម្រាប់សមាជិកគ្រួសារដែលឈឺ បានឈរតម្រង់ជួរយ៉ាងវែង នៅឯរោងចក្រអុកស៊ីសែននៅទូទាំងប្រទេស ។

អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ាបាននិយាយថា គិតត្រឹមថ្ងៃពុធមនុស្ស ២០៨,៣៥៧ នាក់នៅក្នុងប្រទេសបានធ្វើតេស្តវិជ្ជមានកូវីដ ហើយប្រហែលមួយភាគបួននៃករណីឆ្លងទាំងនោះ ត្រូវបានបញ្ជាក់ក្នុងរយៈពេល ២ សប្តាហ៍ដំបូងនៃខែនេះ ។
ចំណែកចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ ១៩ បានហក់ឡើងដល់កម្រិតខ្ពស់គួរឲ្យកត់សម្គាល់ ក្នុងរយៈពេល ៦ ថ្ងៃកន្លងមកនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា ចំនួនពិតប្រាកដនៃករណីឆ្លង និងស្លាប់ អាចមានច្រើនជាងតួលេខផ្លូវការ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មីយ៉ាន់ម៉ា កំពុងជួបរលកព្យុះកូវីដដ៏ខ្លាំងក្លា ខណៈប្រព័ន្ធថែទាំសុខភាពក៏ដួលរលំ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍