កូវីដ-១៩
រដ្ឋបាលខេត្តកំពង់ឆ្នាំងចេញសេចក្តីជូនដំណឹងស្ដីពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៦៣ នាក់កាពីថ្ងៃទី១៤
កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅល្ងាច ថ្ងៃទី ១៥ ខែកក្កដា នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីការរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ថ្មីទៀតចំនួន ៦៣ នាក់ថ្មីទៀតនៅថ្ងៃទី១៤ ខែកក្កដា។
អ្នកវិជ្ជមានកូវីដ១៩ក្នុងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន៦៣នាក់នេះ មាននៅលើអាជីវករ កម្មករ កសិករ បុគ្គលិកក្រុមហ៊ុន គ្រូបង្រៀន សិស្ស អ្នកបើកតាក់ស៊ី នគរបាលនិង មន្ត្រីរាជការ។
អ្នកវិជ្ជមានកូវីដ១៩ ទាំង ៦៣ នាក់ខាងលើនេះគឺមាន នៅក្នុងក្រុងកំពង់ឆ្នាំងចំនួន ២៩ នាក់ នៅក្នុងស្រុកកំពង់ត្រឡាច ៧ នាក់ នៅក្នុងស្រុកកំពង់លែង ២ នាក់ នៅក្នុងស្រុកទឹកផុស ៤ នាក់ ស្រុកបរិបូណ៌ ៧ នាក់ និងនៅស្រុករលាប្អៀរ ៨ នា ក់ និងស្រុកសាមគ្គីមានជ័យ ៦ នាក់។
នៅក្នុងសេចក្តីជូននេះរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ១៩ ទាំង ៦៣ នាក់ខាង លើនេះត្រូវបានដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ ឆ្នាំង , មណ្ឌលព្យាបាលវិទ្យាល័យតេជោហ៊ុនសែនទឹកហូត , មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនបរិបូណ៌ និងសម្រាកព្យាបាលនៅមណ្ឌលវិទ្យាល័យហ៊ុនសែន កំពង់លែង។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ ឆ្នាំងសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការទាក់ទងដោយផ្ទាល់និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ខាងលើនេះមុនរយៈ ពេល ១៤ ថ្ងៃសូមទៅយកសំណាកជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីរួមគ្នាទប់ស្កាត់និងកាត់ផ្ដាច់ កុំឲ្យជំងឺកូវីដ១៩ ឆ្លងចូលក្រុមគ្រួសារ និង ឆ្លងចូលសហគមន៍៕
ដោយ ៖ ឈៀងថារិទ្ធ




-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ