Connect with us

កូវីដ-១៩

ធ្ងន់ធ្ងរណាស់ ក្នុងមួយសប្តាហ៍ចំនួនអ្នកស្លាប់ដោយសាកូវីដនៅ អាហ្វ្រិក កើនឡើង ៤៣ ភាគរយ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការស្លាប់ដែលទាក់ទងនឹងជំងឺកូវីដ ១៩ នៅទ្វីបអាហ្វ្រិកបានកើនឡើង ៤៣ ភាគរយ ក្នុងចន្លោះពេលមួយសប្តាហ៍ ដោយសារកង្វះគ្រែក្នុងបន្ទប់ ICU និងអុកស៊ីសែន ខណៈវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” កំពុងរីករាលដាលខ្លាំងក្នុងទ្វីបនេះ ។

ការស្លាប់ដែលទាក់ទងនឹងជំងឺកូវីដ ១៩ ក្នុងតំបន់អាហ្រ្វិករបស់ WHO រួមមាននៅអាហ្វ្រិកខាងជើង បានកើនឡើងដល់ ៦,២៧៣ នាក់ក្នុងមួយសប្តាហ៍ ពោលចាប់ពីថ្ងៃទី ៥ ទៅទី ១១ ខែកក្កដា នេះបើប្រៀបធៀបនឹងចំនួន ៤,៣៨៤ នាក់កាលពីសប្តាហ៍មុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត Matshidiso Moeti នាយក WHO ប្រចាំទ្វីបអាហ្វ្រិក បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការស្លាប់បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៥ សប្តាហ៍កន្លងមកនេះ ។ នេះជាសញ្ញាណព្រមានយ៉ាងច្បាស់ថា មន្ទីរពេទ្យនៅក្នុងប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត កំពុងឈានដល់មាត់ជ្រោះហើយ ។

ទន្ទឹមនោះ WHO បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការកើនឡើងនៃការស្លាប់នេះ ស្របគ្នានឹងកង្វះវ៉ាក់សាំង ការរីករាលដាលយ៉ាងរហ័សនៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ដែលឥឡូវនេះត្រូវបានគេរកឃើញក្នុងប្រទេសចំនួន ២១ នៅទ្វីបអាហ្វ្រិករួម ជាមួយនឹងការធ្លាក់ចុះជាសាធារណៈនៃវិធានការណ៍ការពារ ។

ជាមួយគ្នានេះដែរ WHO បានព្រមានថា វីរុសកូវីដបំប្លែងខ្លួនដែលមានគ្រោះថ្នាក់បន្ថែមទៀត អាចបង្កការអន្តរាយកាន់តែច្រើននៅពាសពេញពិភពលោក ខណៈករណីឆ្លងទូទាំងពិភពលោកបានកើនឡើងដល់កន្លះលាននាក់ក្នុងមួយថ្ងៃ ដែលភាគច្រើនជាវីរុសបំប្លែងខ្លួនដ៏កាចសាហាវ “Delta” របស់ឥណ្ឌា ។

គិតត្រឹមពេលនេះ ទ្វីបអាហ្រ្វិកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ៦ លានករណី ខណៈដែលតួលេខនេះ គឺទាបជាងបណ្តាទ្វីបដទៃទៀត ប៉ុន្តែក្រុមអ្នកជំនាញបាននិយាយថា វាគ្រាន់តែជាតួលេខប៉ាន់ស្មានប៉ុណ្ណោះ ខណៈចំនួនផ្លូវការអាចលើសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ WHO ថា បណ្តាប្រទេស អាហ្វ្រិក ៩០ ភាគរយនឹងខកខានគោលដៅចាក់វ៉ាក់សាំងការពារកូវីដតាមការគ្រោងទុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤៥ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម