កូវីដ-១៩
មន្ទីរពិសោធន៍ ខេត្តព្រះសីហនុ មានសមត្ថភាពធ្វើសំណាកបាន ៥០០ ក្នុង១ថ្ងៃ
មន្ទីរពិសោធន៍វេជ្ជសាស្ត្ររកមេរោគកូវីដ១៩ មានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានចាប់ផ្ដើមដំណើរការកាលពីដើមខែឧសភា ហើយកំពុងបន្តដំណើរការពិនិត្យសំណាក គឺមានសមត្ថភាពរកសំណាកអ្នកជំងឺកូវីដ១៩ ប្រមាណ ៥០០ ក្នុង១ថ្ងៃ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឱ្យដឹងថា ដោយសារតែខ្វះសម្ភារមិនគ្រប់គ្រាន់ទើបមានសំណាកមួយចំនួននៅតែបន្តផ្ញើទៅភ្នំពេញនៅឡើយទេ ខណៈឯកឧត្តម អភិបាលខេត្តកំពុងបញ្ជាទិញសម្ភារតេស្តពីក្រៅប្រទេសដើម្បីឱ្យមន្ទីរពិសោធន៍នេះដំណើរការដោយរលូន។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ធ្លាប់បានមានប្រសាសន៍ថា មន្ទីរពិសោធន៍រកមេរោគកូវីដ-១៩ពេលបើកដំណើរការដំបូងក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនរួមមានម៉ាស៊ីនពិសោធន៍ និងសម្ភារៈពិសោធន៍សម្រាប់ពិសោធន៍បានតែចំនួន ២.០០០សំណាកតែប៉ុណ្ណោះ ដោយសារតែខេត្តព្រះសីហនុ មានការផ្ទុះនូវជំងឺកូវីដ-១៩ មានទំហំធំ តម្រូវការវិភាគជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានចំនួនច្រើន។
លោកអភិបាលខេត្តបានបន្តថារដ្ឋបាលខេត្ដបាននិងកំពុងបញ្ជាទិញសម្ភារៈវិភាគសំណាករកកូវីដ ១៩បន្ថែមទៀតដើម្បីឱ្យមន្ទីរពិសោធន៍នេះដំណើរការដោយរលូន។
លោកវេជ្ជបណ្ឌិត ផេង សេច័ន្ទគ្រឹះស្នា អ្នកសម្រប សម្រួលរួម នៃមន្ទីរពិសោធន៍ខេត្តព្រះសីហនុ បានឱ្យដឹងថាមន្ទីរពិសោធន៍នេះ មានបុគ្គលិកចំនួន ១០នាក់ ដើម្បីបម្រើសេវាពិសោធន៍ជំងឺទូទៅ ពិសេសជំងឺកូវីដ-១៩៕ អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២០ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan