កូវីដ-១៩
តេស្តពេញមួយថ្ងៃជាង៧០០នាក់ រកឃើញអាជីវករផ្សារច្បារអំពៅចំនួន៣៦នាក់វិជ្ជមានកូវីដ១៩
ក្រោយពីបញ្ចប់ការយកសំណាកធ្វើតេស្តលើក្រុមអាជីវករផ្សារច្បារអំពៅ និងអ្នកពាក់ព័ន្ធ កាលពីថ្ងៃម្សិលមិញ ក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ចំនួន៧៦៦នាក់។ នេះបើតាមការបញ្ជាក់របស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១៦ ខែកក្កដានេះ។

ដ្បិតតែមានការរកឃើញអាជីវករបានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែលោកអភិបាលខណ្ឌច្បារអំពៅ ថាមិនទាន់មានគោលការណ៍ណាមួយជុំវិញការបិទផ្អាកផ្សាច្បារអំពៅជាបណ្តោះអាសន្ននោះទេ ពោលគឺគ្រាន់តែពង្រឹងលើការអនុវត្តវិធានសុខាភិបាល ៣កុំ ៣ការពាររបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ កុំឱ្យមានការឆ្លងរីករាលដាលបន្តទៀត។
កាលពីថ្ងៃទី១៥ ខែកក្កដា ម្សិលមិញ បន្ទាប់រកឃើញមានអាជីវករក្នុងផ្សារច្បារអំពៅ មានវិជ្ជមានកូវីដ១៩ គណៈគ្រប់គ្រងផ្សារច្បារ និងអាជ្ញាធរ បានណែនាំឲ្យក្រុមអាជីវកររួសរាន់ទៅយកសំណាកនៅក្នុងបរិវេណសាលាបឋមសិក្សារច្បារអំពៅ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដែលមានក្រុមគ្រូពេទ្យយកសំណាកពេញមួយថ្ងៃម្សិលមិញតែម្តង។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ នៅរាជធានីភ្នំពេញបានរកឃើញមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅតាមផ្សារនានា ហើយមកទល់ពេលនេះមានផ្សារចំនួន៣ហើយ នៅរាជធានីភ្នំពេញ បានកំពុងបិទផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ លើកម្មករ បុគ្គលិក និងអាជីវករក្នុងផ្សារជាច្រើននាក់។
ផ្សារចំនួន៣ដែលកំពុងបិទផ្អាកជាបណ្តោះអាសន្ននេះ រួមមាន ផ្សារអូឡាំពិក ក្នុងខណ្ឌបឹងកេងកង ផ្សារដើមស្រល់ ក្នុងខណ្ឌជ្រោយចង្វា និងផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ ជាដើម៕ អត្ថបទ៖ ពុធិកា

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ