កូវីដ-១៩
ការធ្វើតេស្ត២ថ្ងៃទៅលើអាជីវករផ្សារកំប្រង់ មកទល់ល្ងាចនេះរកឃើញវិជ្ជមាន៤៥នាក់
បាត់ដំបង ៖ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ និង១៦ ខែកក្កដា នៃការធ្វើតេស្តទៅលើក្រុមអាជីវករដែលលក់ដូរនៅក្នុងផ្សារកំប្រង់ ក្រុមគ្រូពេទ្យបានរកឃើញបន្ថែមទៀតរហូតដល់ ៤៥ នាក់ ទៅលើអាជីវករចំនួន ៤៧៥ នាក់ ។

គួរបញ្ជាក់ថា អាជ្ញាធរស្រុកកំរៀងសម្រេចធ្វើការបិទខ្ទប់ភ្លាមៗ ទៅលើទីតាំងផ្សារកំប្រង់ បន្ទាប់ពីមានការសង្ស័យ និងបន្ទាប់ពីក្រុមគ្រូពេទ្យចុះយកសំណាកលើអាជីវករតាមរយៈតេស្តរហ័សព្រមទាំងបានរកឃើញវិជ្ជមានជាបន្តបន្ទាប់ ទើបអាជ្ញាធរសម្រេចធ្វើការបិទខ្ទប់ផ្សារនេះតែម្តង។

ការបិទខ្ទប់នេះបានធ្វើឡើងយ៉ាងបន្ទាន់នៅវេលាម៉ោង ៤ និង ១០ នាទីល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ដែលផ្សារនេះស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

នៅល្ងាចនោះដែរ អាជ្ញាធរបានបញ្ជូនអ្នកវិជ្ជមានទៅកាន់វិទ្យាល័យស្រុកកំរៀង ដើម្បីព្យាបាល តែម្តង ចំណែកទីតាំងសាលាបឋមសិក្សាកំប្រង់គឺជាកន្លែងយកសំណាក ដោយមានអាជីវករចូលពិនិត្យជាហូរហែ បើគិតមកទល់នឹងម៉ោង ៥ ល្ងាច ក្រុមគ្រូពេទ្យបានរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន ៣៦ នាក់ នៅក្នុងចំណោមអាជីវករចំនួន២៥០នាក់។

លោក រស់ កប មេឃុំតាក្រីបានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា នៅថ្ងៃទី១៦ ខែកក្កដានេះក្រុមការងារនៅតែបន្តធ្វើតេស្តទៅលើអាជីវករទាំងអស់ ដោយមកទល់នឹងល្ងាចនេះ គឺមានអ្នកវិជ្ជមានចំនួន ៩ នាក់ បន្ថែមទៀត ក្នុងចំនួនអាជីវករ ២២៥ នាក់ សរុបគឺមានអ្នកផ្ទុកមេរោគកូវីដ-១៩ក្នុងផ្សារកំប្រង់សរុបចំនួន ៥៤ នាក់ ដោយឡែកសម្រាប់ក្រុមគ្រូពេទ្យនៅតែបន្តយករហូតលុះត្រាតែអស់ ទាំងអ្នកផ្ទាល់ និងអ្នកពាក់ព័ន្ធប្រយោល ព្រោះនៅល្ងាចនេះក្រុមអាជីវករនៅសល់ប្រហែល៥០នាក់ទៀតដែលមិនទាន់បានយកសំណាក ៕
ដោយ ៖ សោ និយមរ័ត្ន






-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត