កូវីដ-១៩
លោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី២ម្នាក់ បានស្លាប់ដោយសារកូវីដ១៩
ភ្នំពេញ ៖ លោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី២ម្នាក់ បានទទួលមរណភាពដោយសារជម្ងឺកូវីដ១៩ នេះបើតាមលោកជា ពិសី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានឲ្យដឹង។
លោកជា ពិសី បានឲ្យដឹងថា “ក្នុងនាម គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ រួមទាំង ក្រុមគ្រួសារ ខ្ញុំពិតជាមានសេចក្ដីរន្ធត់ក្នុងចិត្តយ៉ាងពន់ពេក ក្រោយពីទទួលបានដំណឹងថា លោកអនុសេនីយ៍ឯក ជា សុគន្ធ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី២ បានទទួលមរណភាពដោយសារជម្ងឺកូវីដ១៩។ នេះជាការបាត់បង់នូវមន្ត្រីនគរបាលជាតិ ដែលពោរពេញទៅដោយសមត្ថភាព និងបទពិសោធន៍ ក្នុងការងារបំរើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយខ្ញុំក៏សូមសម្ដែងនូវមនោសញ្ចេតនាសោកស្ដាយប្រកបដោយការសោកសង្រេងយ៉ាងខ្លាំង និងសូមចូលរួមរំលែកសេចក្ដីមរណភាពទុក្ខដ៏ក្រៀមក្រំជាមួយនឹង គ្រួសារសពផង ជាចុងក្រោយ សូមបួងសួងអោយ ដួងវិញ្ញាណក្ខន្ធ របស់លោក ឆ្ពោះទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ”៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ