កីឡា
អតីតស្ដេចប្រដាល់គុនខ្មែរអេ ភូថង បានធូរ ស្រាលច្រើនហើយបន្ទាប់ពីឆ្លងកូវីដ-១៩ ៦ថ្ងៃ
អតីតស្តេចប្រដាល់គុនខ្មែរកែងឆេះជង្គង់ហោះលោក អេ ភូថងដែលបានឆ្លងជំងឺកូវីដ១៩ ហើយសព្វថ្ងៃកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយពីលោកបានធ្វើតេស្ដរកឃើញវិជ្ជមានកាលពីចុងសប្ដាហ៍មុននោះ មកដល់ ពេលនេះ គឺបានធូរស្រាលច្រើនហើយ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
តាមប្រភពស្និទ្ធនឹងអតីតស្តេចប្រដាល់គុនខ្មែរកែងឆេះជង្គង់ហោះ បានឲ្យដឹងថា លោកអេ ភូថងបានចូលសម្រាកព្យាបាលជំងឺកូវីដ១៩ កាលពីថ្ងៃទី១១ខែ កក្កដាឆ្នាំ២០២១នៅមជ្ឈមណ្ឌលជំងឺកូវីដ១៩ពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយធ្វើ តេស្តសំណាកមានវិជ្ជមានកូវីដ១៩។
សូមបញ្ជាក់ថា ការធ្វើតេស្តសំណាកកូវីដរបស់លោកអេភូថង គឺស្របពេលដែលជំងឺចាស់របស់លោករើឡើងវិញ ហើយក្រុមគ្រួសារបានបញ្ជូនទៅមន្ទីរពេទ្យ។អតីតស្តេចប្រដាល់គុនខ្មែររូបនេះមានជំងឺប្រចាំកាយ ដូចជាលើសជាតិអាស៊ីត ខ្លាញ់រុំបេះដូង សម្ពាធសរសៃបេះដូង និងលើសជាតិស្ករបន្តិចផងដែរព្រោះលោកធាត់ពេក។
បន្ទាប់ពីធ្វើការពិនិត្យឃើញថា លោក អេ ភូថង ពិតជាមានជាតិអាស៊ីតឡើងខ្លាំង ខ្លាញ់រុំបេះដូងខ្លាំងនិងសម្ពាធសរសៃឈាមបេះដូងថែមទៀត។ បន្ទាប់មកក្រុមគ្រូពេទ្យក៏បានធ្វើ តេស្ដសំណាក ដើម្បីរៀបចំឲ្យលោកសម្រាកព្យាបាលជំងឺ តែបែរ ជាទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ទៅវិញ។
តែយ៉ាងណាក្រោយសម្រាកព្យាបាលជិត ១ សប្ដាហ៍ អាការៈរបស់លោក អេ ភូថង បានធូរស្រាលច្រើនហើយ ។ នេះបើតាមប្រភពស្និទ្ធនឹងលោកអេ ភូថងបញ្ជាក់ឲ្យដឹង។
លោក អេ ភូថង និងក្រុមគ្រួសារ ដែលគ្រប់អាយុចាក់វ៉ាក់ ក៏បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយដែរ។
ប្រភពខាងលើបានបញ្ជាក់ថា នៅក្នុងអំឡុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងរកឃើញវិជ្ជមានកូវីដ-១៩ លោក អេ មិនបានប្រាស្រ័យទាក់ទងជាមួយសិស្សគុន ឬកូនៗនោះទេ លើកលែងតែភរិយារបស់លោក ប៉ុន្ដែអ្នកស្រី សាំង សុម៉ាលី បានធ្វើតេស្ដជាច្រើនលើក សុទ្ធតែទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ គឺពុំបានឆ្លងពីស្វាមីនោះទេ។
សូមបញ្ជាក់ថា លោកអេ ភូថងនិងក្រុមគ្រួសារ សុទ្ធតែទទួលបានការចាក់វ៉ាក់សាំងទាំងពីរដូសនិងទាំងអស់គ្នារួចហើយ៕
ដោយ៖ វិសិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត