កូវីដ-១៩
បំបែកកំណត់ត្រាថ្មី! ថៃ រកឃើញអ្នកឆ្លងកូវីដ ១១,៧៨៤ករណី
ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃចន្ទនេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ១១,៧៨៤ករណី និងស្លាប់ ៨១នាក់។
ក្នុងចំណោមការឆ្លងថ្មី មាន ១១,៦៨៤ករណីជាប្រជាជនទូទៅនិង ១០០ ករណីជាអ្នកទោសក្នុងពន្ធនាគារ។

ចាប់តាំងពីថ្ងៃទី១ខែមេសាមក នៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ៣៨៦,៣០៧នាក់ ក្នុងនោះមាន ២៦២,២២៥នាក់បានជាសះស្បើយ។
ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក មានការឆ្លងសរុប ៤១៥,១៧០ ករណី ក្នុងនោះមាន ២៨៩,៦៥១នាក់ បានជាសះស្បើយ។

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ៣,៣២៨ នាក់ ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ៣,៤២២នាក់។
គួរបញ្ជាក់ថា កំណត់ត្រាចាស់នៃករណីឆ្លងកូវីដខ្ពស់បំផុតប្រចាំថ្ងៃរបស់ថៃ គឺកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលមាន ១១,៣៩៧ករណី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ធ្ងន់ធ្ងរទៅៗ វៀតណាម រកឃើញអ្នកឆ្លងកូវីដ ក្នុងកម្រិតបំបែកកំណត់ត្រាថ្មី ឡើងដល់ជិត ៦ពាន់ករណីឯណោះ

-
សន្តិសុខសង្គម៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?