កូវីដ-១៩
ខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ៨៣នាក់ និងអ្នកជាសះស្បើយ ១៤៤នាក់
ខេត្តបន្ទាយមានជ័យ៖ យោងលទ្ធផលតេស្តរហ័ស និងមន្ទីរពិសោធន៍ជាតិភ្នំពេញបានឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៨៣នាក់ នៅថ្ងៃទី១៨ កក្កដា ក្នុងនោះក៏មានអ្នកជាសះស្បើយអំពីជំងឺកូវីដ-១៩ មានចំនួន១៤៤នាក់។

នេះបើយោងសេចក្តីប្រកាសព័ត៌មានចុះ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះភាគច្រើនកើត និងជាសះស្បើយនៅ ស្រុកព្រះនេត្រព្រះ ស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ។
រដ្ឋបាលខេត្តសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនិងសាធារណៈជនដែលបានប៉ះពាល់ដោយផ្ទាល់សូមរួសរាន់មកជួបក្រុមគ្រូពេទ្យនឹងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យនិងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៨៣ នាក់ខាងលើសូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

ក្នុងករណីមានការប្រែប្រួលសុខភាពមិនប្រក្រតីដូចជាឡើងកំដៅលើសពី៣៧អង្សាសេ ក្អក កណ្ដាស ហៀសំបោរឈឺបំពង់ក មានការថប់ដង្ហើមជាដើម ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តឬមន្ទីរពេទ្យខេត្ត ក្រុងស្រុក ឬមណ្ឌលសុខភាព ឃុំស ង្កាត់ និងអាជ្ញាធរមូលដ្ឋានជាដើម៕
អត្ថបទ៖ វ៉ាន់ ណាង





-
សន្តិសុខសង្គម២០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង