កូវីដ-១៩
ឯកឧត្តម អ៊ុន ចាន់ដា ៖ បញ្ហាកូវីដ-១៩ គឺយើងនៅតែបន្តប្រយុទ្ធប្រឆាំងឥតឈប់ឈរ ឯការងារអភិវឌ្ឍក៏យើងនៅតែបន្តឲ្យដូចភ្លៀងរលឹម
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថាទោះបីជាពេលបច្ចុប្បន្ននេះខេត្តកំពង់ចាមកំពុងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីជំងឺដ៏មហាកំណាចកូវីដ-១៩យ៉ាងណាក៏ដោយក៏ការងារអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានា យើងនៅតែបន្តស្ថាបនា កសាងឱ្យដូចភ្លៀងរលឹម ដោយយើងមិនត្រូវផ្ដេកផ្ដួលចាំចប់វត្តមានកូវីដ-១៩នោះឡើយ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តមអភិបាលខេត្ត កំពង់ចាម បានដឹកនាំអភិបាលរងខេត្ត, មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត, អាជ្ញាធរក្រុងកំពង់ចាម និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការដ្ឋានកែលម្អសួនមួយកន្លែង ស្ថិតនៅមុខមន្ទីរពេទ្យ”មេគង្គកំពង់ចាម”សង្កាត់កំពង់ចាម ក្រុងកំពង់ចាម មានប្រវែងទទឹង១៥ ម៉ែត្រ បណ្ដោយ៦០ ម៉ែត្រ ដែលបានរងការបាក់ស្រុតដោយសារជំនន់ទន្លេមេគង្គនាឆ្នាំកន្លងមក ដោយគម្រោងខាងលើបានប្រើប្រាស់ប្រភពថវិការបស់រដ្ឋបាលខេត្ត ឆ្នាំ២០២១៕
អត្ថបទ និង រូបភាព លោក ហុង ម៉េងហៀ





-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ