កូវីដ-១៩
លោកជំទាវ ឱ វណ្ណឌីន៖ មន្ទីរពេទ្យរដ្ឋ អាចយកថ្លៃ ក្នុងកម្រិតសមល្មម លើសេវាតេស្តកូវីដ១៩
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់បន្ថែមជុំវិញការយកថ្លៃសេវាតេស្តពលរដ្ឋរកជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យមួយចំនួននៅរាជធានីភ្នំពេញ។ការឆ្លើយតបបែបនេះត្រូវបានធ្វើឡើង បន្ទាប់ពីរិះគន់មួយចំនួនលើថ្លៃសេវារកជំងឺកូវីដ១៩ថា មានតម្លៃថ្លៃ។
ថ្លែងក្នុងឱកាសនាំយកថវិកាឧបត្ថម្ភ ១០លានរៀល និងសម្ភារផ្សេងទៀត របស់សម្ដេចតេជោ ប្រគល់ជូនអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដទី៦លាន នៅខេត្តកំពង់ចាម កាលពីថ្ងៃទី២០ ខែឧសភានេះ លោកជំទាវបានលើកឡើងថា មន្ទីរពេទ្យរដ្ឋក៏ជាសេវារដ្ឋបាលសាធារណៈ ដែលត្រូវការចំណូល ដើម្បីប្រតិបត្តិការនៅក្នុងមន្ទីរពេទ្យដែរ ខណៈរដ្ឋឧបត្ថម្ភមួយចំណែក តែរាល់ប្រតិបត្តិការនៅក្នុងមន្ទីរពេទ្យគឺត្រូវរ៉ាប់រងដោយខ្លួនឯង។

លោកជំទាវបានឱ្យដឹងថា នេះគឺជាការសម្រេចជាអន្តរក្រសួង ដែលតម្រូវឱ្យមន្ទីរពេទ្យរដ្ឋ អាចយកថ្លៃ ក្នុងកម្រិតមួយ សមល្មម ដែលអាចទូទាត់បានទៅលើការទិញ Rapid test ក៏ដូចសម្ភារផ្សេងៗមួយចំនួនទៀត។
“អញ្ចឹងខ្ញុំលើកអំពីតម្លៃ Rapid test គាត់ទៅទិញយកមកប្រើចុះបើអត់គិតលុយទាំងអស់គ្នាមន្ទីរពេទ្យមិនអន្តរាយទៅហើយ ទន្ទឹមនឹងគាត់ត្រូវបំពេញតួនាទីជារដ្ឋបាលសាធារណៈ។អញ្ចឹងកន្លែងនេះ ក្រសួងសុខាភិបាលក៏ដូចជាគណៈកម្មការអន្តរក្រសួង ក៏បានសម្រេចឱ្យមន្ទីរពេទ្យរដ្ឋមួយចំនួន ជាមូលដ្ឋានសាធារណៈនេះគាត់អាចយកថ្លៃ ក្នុងកម្រិតមួយ ដែលជាតម្លៃសមល្មម ដែលអាចទូទាត់បានទៅលើការទិញ Rapid test ក៏ដូចសម្ភារផ្សេងៗ ពីព្រោះ មិនមែនទិញមកធ្វើតេស្តភា្លមទេ អញ្ចឹងឆ្លងគ្រូពេទ្យហើយ យើងត្រូវការសំលៀកបំពាក់អាវ និងមានប្រដាប់ប្រដាច្រើន”។ លោកជំទាវបន្ថែម។

កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១កន្លងមកនេះ ក្រសួងសុខាភិបាល បានរំឭកឲ្យមន្ទីរពេទ្យរដ្ឋទាំងអស់ ត្រូវធានានិរន្តភាពសេវាសុខាភិបាលជាសារវ័ន្ត ឬជាប្រចាំ ហើយប្រសិនបើចាំបាច់ គឺត្រូវធ្វើតេស្តរហ័ស រកកូវីដ១៩ លើអ្នកជំងឺទូទៅ និងសង្គ្រោះបន្ទាន់។ ការណែនាំនេះ ដែលបានកើតមានករណី អ្នកជំងឺមួយចំនួនត្រូវបានបដិសេធមិនទទួលយកទៅពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យមួយចំនួន ដែលធ្វើឲ្យកើតមានប្រតិកម្មររិះគន់នៅតាមបណ្តាញសង្គមនាពេលកន្លងមកនេះ។
ក្នុងលិខិតដែលចុះហត្ថលេខាដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខភិបាលបានប្រាប់ឲ្យមន្ទីរពេទ្យរដ្ឋទាំងអស់ ត្រូវបន្តផ្ដល់សេវាជូនដល់គ្រប់អ្នកជំងឺ ដែលមកទទួលសេវាក្នុងមូលដ្ឋានសុខាភិបាលរបស់ខ្លួន។ ត្រូវរៀបចំឲ្យមានបន្ទប់ដាច់ដោយឡែក សម្រាប់ផ្ដល់សេវាព្យាបាល សង្រ្គោះបន្ទាន់ វះកាត់ និងសម្ភព តាមលក្ខណៈបច្ចេកទេស ដល់អ្នកជំងឺដែលបានរកឃើញជំងឺកូវីដ-១៩ ដោយការទទួលខុសត្រូវខ្ពស់ និងគ្មានការរើសអើង រហូតដល់អ្នកជំងឺមានស្ថានភាពល្អសមស្រប មុននឹងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩៕

-
សន្តិសុខសង្គម១៦ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល