កូវីដ-១៩
ព្រឹកនេះ វៀតណាម ប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មី ២,៧៧៥ករណី
ការឆ្លងជំងឺកូវីដ-១៩ សរុបរបស់ប្រទេសវៀតណាមនៅក្នុងរលកថ្មី បានកើនដល់ ៦១,៨៨៩ករណី គិតត្រឹមព្រឹកថ្ងៃពុធនេះ បន្ទាប់ពីការឆ្លងថ្មី ២,៧៧៥ករណី ត្រូវបានរកឃើញនៅក្នុង ២៣ខេត្តក្រុង។

ក្នុងចំណោមការឆ្លងថ្មី ទីក្រុងហូជីមិញ រកឃើញ ១,៧៣៩ករណី បន្ទាប់មកខេត្ត Binh Duong ៦៥៧ករណី និងDong Nai ៨៥ករណី។
ករណីសេសសល់ ត្រូវបានរកឃើញនៅ Tien Giang (៦៥ករណី), Vinh Long (៣៩ករណី), Ben Tre (៣៥ករណី), Can Tho (១៦ករណី), Kien Giang (១២ករណី), Hau Giang (៩ករណី) និង Long An (៨ករណី), Ba Ria-Vung Tau (១៨ករណី), Binh Phuoc (១២ករណី), Khanh Hoa (៣៨ករណី), Dak Lak (១៣ករណី), Phu Yen (៥ករណី), Dak Nong (៤ករណី), Quang Ngai (៣ករណី), Binh Dinh (២ករណី), Nghe An (២ករណី), Lam Dong (២ករណី), Gia Lai (១ករណី), Hanoi (៤ករណី) និង Ha Giang (៦ករណី)។

ស្របពេលជាមួយគ្នានោះដែរ ខេត្ត Ha Giang បានកត់ត្រាករណីឆ្លងក្នុងសហគមន៍ ជាលើកដំបូងនៅក្នុងរលកចុងក្រោយ។
ចាប់តាំងពីរលកចុងក្រោយផ្ទុះឡើងកាលពីថ្ងៃទី២៧ខែមេសា ករណីឆ្លងក្នុងសហគមន៍ ត្រូវបានកត់ត្រានៅក្នុង ៦០ខេត្តក្រុង ក្នុងចំណោម ៦៣ខេត្តក្រុងរបស់ប្រទេស វៀតណាម ខណៈទីក្រុង ហូជីមិញ មានការឆ្លងច្រើនជាងគេ ពោលគឺ ៣៩,៥២៦ករណី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម បន្តរកឃើញអ្នកឆ្លងកូវីដ ជាង ៤ពាន់ករណីទៀត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី