កូវីដ-១៩
អ្នកស្លាប់ដោយសារកូវីដភាគច្រើនជាមនុស្សវ័យចាស់ ហើយខ្លះមិនបានដឹងខ្លួនថាឆ្លងកូវីដ
ក្រសួងសុខាភិបាល កំពុងសិក្សាឱ្យបានច្បាស់លាស់ អំពីអត្តសញ្ញាណអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងប្រទេស ខណៈដែលការស្លាប់ បានកើតឡើងរៀងរាល់ថ្ងៃក្នុងចន្លោះពី ២០ ទៅ៣០ នាក់។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា អ្នកស្លាប់មួយចំនួនធំ គឺជាមនុស្សដែលមានវ័យចំណាស់ ហើយប្រសិនបើពួកគាត់រស់នៅតាមជនបទ ភាគច្រើនគឺគាត់មិនដឹងថាខ្លួនថាឆ្លងកូវីដនោះឡើយ ដោយគ្រាន់តែគិតថា ជាជំងឺផ្ដាយសាយធម្មតា ហើយថា ខ្លួននៅតែផ្ទះមិនបានដើរទៅណា។

លោកស្រី ឱ វណ្ណឌីន អះអាងថា ចំណុចនេះហើយ ដែលធ្វើឱ្យពួកគាត់យល់ខុស មិនទៅស្វែងរកសេវាព្យាបាល ឬធ្វើតេស្តឱ្យបានទាន់ពេលវេលា ទុកទាល់តែដល់ដំណាក់កាលធ្ងន់ធ្ងរបានទៅពេទ្យ។
របាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ១ ១៤៩ នាក់ អ្នកឆ្លង ៦៨ ៧៩៧ និងជាសះស្បើយ ៦១ ០៣៩ នាក់៕
ដោយៈ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ