Connect with us

កូវីដ-១៩

ស្ថានភាពប្រសើរច្រើន ខេត្តស្ទឹងត្រែងរកឃើញអ្នកឆ្លងកូវីដ តែម្នាក់ប៉ុណ្ណោះ

បានផុស

នៅ

ស្ថានភាពកាន់តែល្អប្រសើរឡើងសម្រាប់ខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តបានប្រកាសព័ត៌មានរកឃើញអ្នកឆ្លងកូវីដ-១៩ ត្រឹមតែ១នាក់គិតត្រឹមម៉ោង ៥:០០ នាទីរសៀលថ្ងៃទី២១ ខែកក្កដាឆ្នាំ ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគ្រូពេទ្យបញ្ជាក់ថា ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង រួមជាមួយភូមិឃុំមួយចំនួនរហូតមកដល់ថ្ងៃទី២១ ខែកក្កដានេះ មានការថយចុះច្រើន ថ្ងៃខ្លះរកឃើញឆ្លងម្នាក់ ថ្ងៃខ្លះពុំរកឃើញមានអ្នកឆ្លងនោះទេ។តែទោះជាយ៉ាងណាក្រុមគ្រូពេទ្យ នៅតែបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ យកសំណាកវិភាគតេស្តរហ័ស ដើម្បីរកមេរោគកូវីដ-១៩ ជៀសវាងឆ្លងរីករាលដាលបន្តទៀត។

រដ្ឋបាលខេត្តស្ទឹងត្រែងបញ្ជាក់ថា ទោះជាស្ថានភាពមានធូរស្បើយយ៉ាងណាក៏ដោយ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តនាំគ្នាចូលរួមអនុវត្តវិធានការសុខាភិបាល ៣ការពារ-៣កុំ ឱ្យបានខ្ជាប់ខ្ជួនជាពិសេស គឺពាក់ម៉ាស និងលាងសំអាតដៃនឹងអាកុល ឬសាប៊ូជាប់ជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព។

គិតត្រឹមម៉ោង ៥:០០នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ខេត្តស្ទឹងត្រែង រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ-១៩ សរុប​ចំនួន ៤៥៩នាក់ ក្នុងនោះស្រីចំនួន ២០៦នាក់ ព្យាបាល​ជាសះស្បើយសរុប​ចំនួន ៣៣៩នាក់ ស្រីមានចំនួន ១៦០នាក់ ស្លាប់ម្នាក់ និងកំពុងសម្រាកព្យាបាល ១១៩នាក់ ក្នុងនោះស្រី ៤៦នាក់៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម