កូវីដ-១៩
ប្រធានផ្សារបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារហ៊ុយឡេង
លោកហ៊ុយ ឡេង ម្ចាស់ផ្សារហ៊ុយឡេងជោគជ័យ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ក្រោយពីផ្ទុះកូវីដ១៩ក្នុងផ្សារហ៊ុយឡេងរបស់លោករួចមក ក្នុងនោះមានអាជីវករ វិជ្ជមាន៤នាក់ ក្រោយពីពិនិត្យនិងធ្វើតេស្តរហ័សរួចមក។
លោកប្រធានផ្សារបានបើកយុទ្ធនាការបាញ់សម្លាប់មេរោគក្នុងផ្សារទាំងមូលនិងត្រៀមឲ្យអាជីវករចូលលក់ដូរវិញជាធម្មតាបានតែត្រូវធ្វើតេស្តរួចរាល់លើកទី២សិន។ ម្ចាស់ផ្សារហ៊ុយឡេងជោគជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងនៅព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១នេះ។

លោកហ៊ុយ ឡេងបន្តថាក្នុងកាលៈទេសៈដ៏លំបាកនេះ សូមបងប្អូនអាជីវករលក់ក្នុងផ្សារហ៊ុយឡេងទាំងអស់នាំគ្នាបន្តការពារខ្លួនឲ្យបានហ្មត់ចត់ដោយអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតឲ្យបានខ្ជាប់ខ្លួនផងដែរ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្រោយពីក្រុមជំនាញកូនចៅលោកបាញ់ថ្នាំសម្លាប់មេរោគ តាមគោលដៅ ទីតាំង ពាក់ព័ន្ធ វិជ្ជមានកូវីដ១៩ ក្នុងផ្សារនិងនៅជុំវិញផ្សាររួចមក លោកសង្ឃឹមថាជម្ងឺកូវីដកូវីដ.១៩នេះនិងរលាយចេញពីផ្សារនេះជាមិនខានឡើយ។

ហើយការបេីកយុទ្ធនាការ ចុះបាញ់ថ្នាំសម្លាប់មេរោគ ក្នុងផ្សារនេះដើម្បីបង្កើនអនាម័យបរិស្ថាន និងឲ្យបរិយាកាសល្អនិងដើម្បីចូលរួមចំណែកទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល ពេលដែលមេរោគកូវីដ១៩ កំពុងរីករាលដាលខេត្តបន្ទាយមានជ័យ ហើយការបាញ់ថ្នាំនេះអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការសុវត្ថិភាពដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ពិសេសបាញ់សម្លាប់ ជម្ងឺកូវីដ១៩ឲ្យវាវិនាសហិនហោចចេញពីខេត្តបន្ទាយមានជ័យតែម្តងទៅ។
លោកបាននិយាយបន្តថាការបាញ់ថ្នាំសម្លាប់មេរោគ ពាក់ព័ន្ធ វិជ្ជមានកូវីដ១៩ ក្នុងផ្សារហ៊ុយឡេងរួចមកសង្ឃឹមថាជម្ងឺកូវីដកូវីដ.១៩នេះនិងរលាយចេញពីក្នុងផ្សារនេះជាមិនខាន។

ដើម្បីកុំឲ្យជំងឺកូវីដ១៩នេះរីករាលដាលបន្តទៅទៀតអាជីវករទាំងអស់ត្រូវ ចូលរួមសហការជាមួយរាជរដ្នាភិបាលក្នុងការចាត់វិធានការ បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ត្រូវចាត់វិធាការបង្ការ ការឆ្លងនៃវីវុសកូវីដ១៩អាជីវករម្នាក់ៗត្រូវតែមាន ម៉ាសុីនពិនិត្យវាស់កំដៅក្នុងខ្លួនមុនពេលចូលលក់ បាញ់ទឹកអាល់កុល ឬជែលសម្រាប់លាងសំអាតដៃ ត្រួតពិនិត្យអាជីវករវាស់ស្ទង់កំដៅក្នុងខ្លួន និង លាងសំអាតដៃជាមួយអាល់កុល រឺជែល ព្រមទាំងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវផងដែរ បើអាជីវករណាមិនព្រមអនវត្តតាមលោកនិងមិនអនុញ្ញាតិឲ្យចូលលក់ក្នុងផ្សារហ៊ុយឡេងនេះជាដាច់ខាត៕ ដោយៈ វ៉ាន់ ណាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ