Connect with us

កូវីដ-១៩

រក​ឃើញ​ពលរដ្ឋ​ស្រុកស្ទឹងហាវ៦០នាក់​ឆ្លង​កូវីដ១៩ ​ក្រោយ​ពី​ចូល​រួម​បុណ្យ​សព​មួយ​

បានផុស

នៅ

ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្រុម​៥ ភូមិ​៣ ឃុំ​អូរត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ បាន​ទៅ​ចូល​បុ​ណ្យ​សព ដោយ​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ បង្ក​ឲ្យមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់ គិត​ត្រឹម​ម៉ោង​នេះ​មាន​ចំនួន ៦០​នាក់​ហើយ

សូម​បញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ កន្លងមក មាន​ករណី​ប្រជាពលរដ្ឋ​ម្នាក់​បានទទួល​មរណភាព ឈ្មោះ គង់ ពៅ ភេទ​ស្រី អាយុ​៧៤​ឆ្នាំ ដោយសារ​ជំងឺ​រ៉ាំរ៉ៃ មាន​រយៈពេល​៥​ខែ​មក​ហើយ សព​មាន​ទីលំនៅ​ក្រុម​៥ ភូមិ​៣ ឃុំ​អូរត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នានេះ អាជ្ញាធរ​មូលដ្ឋាន បាន​ចុះទៅ​ណែនាំ​គ្រួសារ​សព​មិនទាន់​អនុញ្ញាត​ឱ្យធ្វើ​ពិធីបុណ្យ​ទេ ត្រូវ​រង់ចាំ​ការយក​សំណាក​សិន ក្នុងករណី​សំណាក​អវិជ្ជមាន​ទើប​អាចធ្វើ​បុណ្យ​តាម​ប្រពៃណី តែ​ជា​លក្ខណៈ​គ្រួសារ និង​មិនឱ្យ​មានការ​ប្រមូលផ្តុំ​នោះទេ តែ​ក្នុងករណី​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ គឺ​ត្រូវ​វេច​ខ្ចប់​សព​ទៅ​បូជា​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​បិទ​ទីតាំង ហើយ​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ត្រូវយក​សំណាក​ទាំងអស់គ្នា​។ បន្ទាប់មក​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះ​យក​វត្ថុ​សំណាក​សាកសព ឈ្មោះ គង់ ពៅ ពិនិត្យឃើញ​មាន​(​វិជ្ជមាន​)​កូ​វីដ​-១៩ និង​បាន​វេច​ខ្ចប់​សាកសព​យក​ទៅ​បូជា​តាម​វិធាន​សុខាភិបាល​នៅ​ទីតាំង​ដែល​រដ្ឋបាលខេត្ត​បានរៀបចំ ដោយ​មិន​អនុញ្ញាតឱ្យ​រៀបចំ​ពិធី​បុ​ណ្យ​សព​នោះទេ​។

តាម​ព័ត៌មាន​ដែល​ទទួលបាន ទោះបីជា​មិន​មាន​ការរៀបចំ​ពិធី​បុ​ណ្យ ក៏​នៅតែមាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​មួយចំនួន​ឆ្លៀត​ទៅ​ចូល​បុ​ណ្យ​ជាមួយ​គ្រួសារ​សព ដោយ​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញាធរ​នោះ​ឡើយ ដែលជា​ហេតុ​ធ្វើឱ្យមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​គិត​ត្រឹម​ថ្ងៃ​២២ ខែកក្កដា ឆ្នាំ​២០២១​នេះ មាន​ចំនួន​អ្នក​ឆ្លង​៦០​នាក់​ហើយ​។

​សកម្មភាព​នេះ​សបញ្ជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​ខាងលើ គឺ​មិនបាន​ចូលរួម​អនុវត្ត​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​រដ្ឋ​បាល​ខេត្ត អាជ្ញាធរ​ស្រុក ឃុំ ជាពិសេស​វិធានការ​នានា​ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល និង​អនុសាសន៍ ៣.​ការពារ ៣.​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​ធ្វើឱ្យមាន​ការឆ្លង​រាលដាល​ពេញ​ភូមិ​បែបនេះ​។

​ឆ្លង​តាមរយៈ​បទពិសោធន៍​ដ៏​អាក្រក់​នេះ អាជ្ញាធរ​ក្រុង​ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ពង្រឹង​ការអនុវត្ត និង​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​លើ​ការផាកពិន័យ និង​វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ដែល​មិន​អនុវត្តតាម​ការណែនាំ ដោយ​គ្មាន​ការលើកលែង​នោះឡើយ ដើម្បី​កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​របស់​យើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម