Connect with us

កូវីដ-១៩

តុលាការ​សម្រេច​ឃុំខ្លួន​ថៅកែហាង និង​បក្សពួក៤​នាក់ ពី​បទ​មិន​គោរព វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩

បានផុស

នៅ

សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជូន​សំណុំរឿង​ចំនួន ២​ករណី ចោទ​ពីបទ​បើក​កន្លែង​ផឹក​ស៊ី នៅ​ចំណុច​ហាង​ពិភព​ធម្មជាតិ ស្ថិតនៅ​ភូមិ​កកោះ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង និង​ហាង សប្បាយ សប្បាយ ស្ថិតនៅ​ភូមិ​កំពង់​ម្កាក់ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប និង​បាន​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ មក​សាកសួរ​ពី​ដំណើររឿង​នៃ​ការ​លួចបើក​កន្លែង​ផឹកស៊ី​។ ក្រោយពី​បាន​សាកសួរ​រួចមក ជនសង្ស័យ​ទាំង​០៤​នាក់ ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប សម្រេច​បង្គាប់​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ត្រូវ​ចោទ ដែល​ត្រូវបាន​តុលាការ បង្គាប់​ឱ្យ​ឃុំខ្លួន​ទាំង​០៤​រូប ដូច​មាន​រាយ​នាម​ខាងក្រោម​៖

១-​ឈ្មោះ សាន ឆេង​គី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​កកោះ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប មុខរបរ​ថៅកែ​ហាង​ពិភព​ធម្មជាតិ​។

២-​ឈ្មោះ ប្រាក់ សារ៉ន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​កកោះ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប មុខរបរ មេកា​ហាង​ពិភព​ធម្មជាតិ​។

៣-​ឈ្មោះ លាង គា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ប្តី​)​ជនជាតិខ្មែរ រស់នៅ​ភូមិ​កំពង់​ម្កាក់ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប មុខរបរ​ម្ចាស់​ហាង​សប្បាយ សប្បាយ​។​

៤-​ឈ្មោះ តាំង ម្លិះ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ (​ប្រពន្ធ​) រស់នៅ​ភូមិ​កំពង់​ម្កាក់ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប មុខរបរ​ម្ចាស់​ហាង​សប្បាយ សប្បាយ​។​

​ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត​បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​រដ្ឋបាលខេត្ត​ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១​។ សូម​ម្ចាស់​អាជីវ​កម្មដ្ឋាន​ទាំងអស់​ចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ថ្នាក់ ដើម្បី​កាត់ផ្តាច់​ជំងឺ​កូ​វីដ​-១៩ ចេញពី​សហគមន៍ ដែល​នឹង​ធ្វើឱ្យ​ស្ថានភាព​សេដ្ឋកិច្ច សង្គម​របស់​យើង​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​។

សូម​រំឭក​ផងដែរ​ថា ​កន្លងទៅ​រដ្ឋ​បាល​ខេត្តសៀមរាប​តែងតែ​ផ្សាយ​ជូនដំណឹង​ដល់​បងប្អូន​អាជីវករ​អ្នកលក់​គ្រឿង​ស្រវឹង​និង​ហាង​ផឹកស៊ី ទាំងអស់​ក្នុង​ខេត្ត ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​ដើម្បី​បង្ការ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​.១៩​។​ ប៉ុន្តែ​ក្នុង​នោះ​គេ​ឃើញ​មាន​ហាង​ផឹកស៊ី​មួយចំនួន​បាន​លួច​បើក​លក់ដូរ​យ៉ាង​គឃ្លើន​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម