Connect with us

កូវីដ-១៩

សោក​ស្តាយ​ ! ​សាស្ត្រាចារ្យ​​រូបវិទ្យា​​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មួយ​រូប​ស្លាប់ ដោយ​សារ​ជំងឺកូវីដ១៩​

បានផុស

នៅ

សាស្ត្រាចារ្យ​រូបវិទ្យា មួយ​រូប​ឈ្មោះ​​ ព្រីង សុខន​ ​បង្រៀន​នៅ​សាលកវិទ្យាល័យ​ភូមិន្ទភ្នំពេញ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ឯ​ផ្ទះ​របស់​លោក​ផ្ទាល់​តែ​ម្តង​​ស្ថិត​នៅ​​​ផ្ទះលេខ ៥១E១ ច្រក​ផ្លូវ​លេខ​១៩២​ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ​ទួល​គោក​​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១​។ ​ក្រុម​គ្រូ​ពេទ្យ​បាន​វេច​ខ្ចប់​សាកសព​លោក​សាស្ត្រាចារ្យ​ដាក់​លើ​​ឡាន​​ យក​​ទៅ​បូជា​នៅ​ថ្ងៃ​នេះ។ នេះ​បើ​តាម​ទំព័រហ្វេសបុក​ផ្លូវការ​​សាលា​សង្កាត់ទឹកល្អក់​ទី​៣​ និង​បាន​ចូល​រួម​រំលែក​​ទុក្ខ​យ៉ាង​ក្រៀម​​ក្រំ​ចំពោះ​ក្រុម​គ្រួសារ​សព​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ជេត ជាលី​ សាកល​វិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​តាម​រយៈ​បណ្តាញសង្គម​​ហ្វេសបុក​​លោក​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​​បាន​សរសេរ​ថា សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ទាំង​មូល​មានទុក្ខ​ដ៏ក្រៀមក្រំចំពោះការបាត់បង់លោកសាស្ត្រាចារ្យ ព្រីង សុខន។ នេះ​ជា​ការ​បាត់​​បង់​នូវ​ធន​ធាន​មនុស្ស​មួយ​របស់​យើង និង​សូមវិញ្ញានខ័ន្ធរបស់លោកសាស្ត្រាចារ្យបានទៅកាន់សុគតិភព។

យើង​ទាំងអស់គ្នា​ជា​ក្រុម​គ្រួសារ​​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នឹង​ចង​ចាំ​នូវ​រាល់​គុណ​បំណាច់​និង​ការ​លះ​បង់​របស់​លោកសាស្ត្រាចារ្យ​ក្នុង​កិច្ចការ​បម្រើ​ប្រទេស​ជាតិ​ជាពិសេស​ការ​បង្រៀន​ប្អូនៗ​និស្សិតយើង។ ដោយក្តីគោរព និង​ដឹង​គុណ​ពីគ្រួសារភូមិន្ទភ្នំពេញយើង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម