កូវីដ-១៩
ក្រសួងសុខាភិបាល ឲ្យអាជ្ញាធររាជធានី-ខេត្តទាំង២៥ បើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយពីគ្រោះថ្នាក់ នៃវីរុសកូវីដ-១៩
លោក ម៉ម ប៊ុនហេង ក្នុងនាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញលិខិតមួយជម្រាប់ទៅអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥ ឲ្យបើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់ នៃវីរុសកូវីដ-១៩ ដែលនៅតែមានជាប់ជាប្រចាំ ព្រមទាំងផ្លាស់ប្តូរឥរិយាបថ ដើម្បីរៀនរស់នៅជាមួយនឹងវីរុសកូវីដ-១៩។

លោក ម៉ម ប៊ុនហេង លើកឡើងថា ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងឈានទៅរកការឆ្លងរីករាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ដែលនឹងបង្កជាមហន្តរាយធំដល់ប្រព័ន្ធសុខាភិបាល និងធ្វើឲ្យបាត់បង់អាយុជីវិតប្រជាជន រួមទាំងផលវិបាកសង្គម និងសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ជាពិសេសការមកដល់ នៃវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) ដែលមានសមត្ថភាពឆ្លងរីករាលដាលលឿនជាងមុន និងបង្កជាជំងឺកូវីដ-១៩ ធ្ងន់ធ្ងរជាងមុន ដែលទាមទារឲ្យមានការប្រឹងប្រែងខ្លាំងបំផុតក្នុងដំណាក់កាលនេះ ដើម្បីកាត់ផ្ដាច់ខ្សែចម្លង។

បើតាមលោក ម៉ម ប៊ុនហេង គណៈកម្មការអន្តរក្រសួង បានចាត់ទុកការចូលរួមពីសំណាក់បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍ ព្រមទាំងស្ថាប័ន និងវិស័យឯកជន ក្នុងការអនុវត្តន៍វិធានការបង្ការ និងការពារខ្លួនពីមេរោគកូវីដ-១៩ គឺជាកត្តាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដូច្នេះដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ឡើងវិញ ក្នុងការប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសវិធាន ៣ការពារ និង៣កុំ ការបើកយុទ្ធនាការទូទាំងប្រទេស ដើម្បីអប់រំ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់ នៃវីរុសកូវីដ-១៩ គឺជាសកម្មភាពយុទ្ធសាស្ត្រដ៏សំខាន់បំផុត។

សកម្មភាព នៃអប់រំ ផ្សព្វផ្សាយទាំងនោះមានដូចជា៖ ចាត់ចែងរៀបចំបិទតាំងផ្សព្វផ្សាយនូវសម្ភារៈ ដែលបានផ្ដល់ដោយក្រសួងសុខាភិបាលឲ្យបានឆាប់រហ័សទៅ ដល់គ្រប់ភូមិគោលដៅ និងបន្តសហការជាមួយដៃគូពាក់ព័ន្ធ សង្គមស៊ីវិល ក្នុងរាជធានី-ខេត្ត ទាំងអស់ ដើម្បីបោះពុម្ព ចែកចាយ សម្ភារៈអប់រំសុខភាព ឲ្យបានទូលំទូលាយ, ជំរុញការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវសារអប់រំសុខភាពរបស់ក្រសួងសុខាភិបាល ដែលបានផ្តល់ជូននៅក្នុងយូធូប និងតាមហ្គូហ្គោល តាមរយៈអាជ្ញាធរថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយតាមរយៈការផ្សាយតាមឧឃោសនស័ព្ទ ការបិទតាំងរូបភាពផ្ទាំងធំ ចែកចាយខិតប័ណ្ណ ការផ្សព្វផ្សាយ តាមទូរទស្សន៍ វិទ្យុ និងបណ្ដាញសង្គមនានា, ណែនាំ និងចាត់វិធានការណ៍ ដល់អាជីវកម្ម ដែលមានហានិភ័យខ្ពស់ ដូចជាក្លឹបកំសាន្ត អាជីវកម្ម ម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹង ភោជនីយដ្ឋាន ផ្សារទំនើប ធនាគារជាដើម, ណែនាំ និងការចាត់វិធានការ តាមដានការអនុវត្តន៍វិធានការសុខាភិបាល នៅតាមសហគមន៍ និងហាមឃាត់នូវការជួបជុំគ្នា, ជំរុញប្រជាជនក្នុងសហគមន៍ឲ្យយកចិត្តទុកដាក់រក្សាអនាម័យអោយបានស្អាតជានិច្ច។

ជាមួយគ្នានោះ ត្រូវណែនាំដល់អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗជាដើម ជៀសវាងចេញពីផ្ទះបើមិនចាំបាច់៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ