កូវីដ-១៩
៣ខែខាងមុខ មេរោគកូវីដ១៩ ប្រភេទ Delta នឹងរាលដាលពេញពិភពលោក ខណៈកម្ពុជាក៏ប្រឈមខ្លាំង
មេរោគកូវីដ១៩ ប្រភេទ ដែលតា (Delta) កំពុងរីករាលដាលជុំវិញពិភពលោក ខណៈប្រទេសកម្ពុជាក៏កំពុងទទួលរងជំងឺប្រភេទនេះផងដែរ ខណៈេរោគនេះ នឹងបង្កើនការរាតត្បាតនៅជុំវិញពិភពលោកក្នុងរយៈពេល៣ខែខាងមុខ។
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង បានប្រាប់ឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជាដែលជាប្រទេសមួយបាននិងកំពុងរីករាលដាលនៃជំងឺនេះផងដែរនោះ កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតផងដែរដើម្បីទប់ស្កាត់និងការពារជំងឺនេះកុំឲ្យរីករាលដាលចូលក្នុងសហគមន៍ ពិសេសក្នុងរយៈពេល៣ខែនេះ ។

លោក ងី មានហេង ថ្លែងក្នុងកិច្ចប្រជុំតាមរយៈ វីឌីអូ Conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី ២៨ ខែកក្កដា។
លោក ងី មានហេង បានមានប្រសាសន៍លើកឡើងថា ៥ថ្ងៃចុងក្រោយនេះ មេរោគកូវីដ១៩ ប្រភេទ ដែលតា បានថយចុះប្រមាណ១ភាគ៤ (១/៤ ) ហើយបើប្រៀបធៀបទៅនឹងខែមុន ក៏មានការថយចុះផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រសួងសុខាភិបាលដូចជាអាជ្ញាធរររាជធានីភ្នំពេញ បានត្រៀមលក្ខណៈទប់ទល់កូវីដ១៩ ប្រភេទ ដែលតានេះយ៉ាងម៉ឺងម៉ាត់ផងដែរ។
លោកបញ្ជាក់ទៀតថា ពិភពលោកយើង ៣ខែខាងមុខនេះ នឹងមានការរាតត្បាតដ៏ធំមួយ ពីប្រភេទជំងឺកូវីដ១៩ បំលែងថ្មី(ដែលតា) ខណៈដែរជំងឺនេះ បានមកដល់រាជធានីភ្នំពេញហើយ តែវាមិនទាន់ចូលទៅដល់សហគមន៍នៅឡើយទេ។
ជាការទស្សន៍ទាយរបស់ពិភពលោក គឺ ៣ខែខាងមុខនេះ នឹងមានការរីករាលដាលជំងឺកូវីដ១៩ បំលែងថ្មី(ដែលតា)នេះ យ៉ាងខ្លាំង។
ទន្ទឹមនឹងនេះប្រទេសកម្ពុជា បានដាក់ចេញជាវិធានការយ៉ាងម៉ឺងម៉ាត់បំផុតផងដែរ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺនេះកុំឲ្យមានការរីករាលដាលធំឡើងទៀត។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ បំលែងថ្មីដែលតា កុំឱ្យឆ្លងរាលដាលចូលក្នុងសហគមន៍ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ភូមិសាស្ត្រ ខេត្តចំនួន៨ផងដែរ ដែលក្នុងនោះ មានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និង ខេត្តសៀមរាប ជាបណ្ដោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោង២៣និង៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕ ដោយៈ ស្រីរ័ត្ន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ