កូវីដ-១៩
ការបូជាសពអ្នកជំងឺកូវីដ១៩នៅខេត្តកំពង់ស្ពឺរៀបចំឡើងច្រើនកន្លែង
ការបូជាសពរបស់អ្នកជំងឺកូវីដ១៩ នៅខេត្តកំពង់ស្ពឺ បច្ចុប្បន្នរៀបចំឡើងនៅច្រើនកន្លែង ខណៈដំណើរការប្រព្រឹត្តទៅដោយរលូន។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ២៩ ខែកក្កដានេះ។

លោក វ៉ី សំណា បានឱ្យដឹងថា នៅពេលដំបូងៗការបូជាសពរបស់អ្នកជំងឺកូវីដ១៩ជួបបញ្ហាប្រឈមបន្តិចដោយសារតែប្រជាជនខ្លាច ហើយវត្តអារាមមួយចំនួនក៏ខ្លាចដែរ ប៉ុន្តែបច្ចុប្បន្នអាជ្ញាធរ បានធ្វើការសម្របសម្រួលជាមួយពួកគាត់បានហើយ។ ម្យ៉ាងទៀត អាជ្ញាធរខេត្តក៏បានធ្វើឡដោយខ្លួនឯង ទើបធ្វើឱ្យការបូជាមិនមានជួបបញ្ហានោះទេពេលនេះ។

លោក អភិបាលខេត្តបានប្រាប់ថា ទីតាំងបូជាធ្វើឡើងនៅច្រើនកន្លែង ដូចជានៅភូមិតាម៉ុលក្បែរទីតាំងចាក់សំរាម ដែលជាកន្លែងដាច់ស្រាយាល ក្នុងសង្កាត់ច្បារមន ក្រុងច្បារមន និងនៅស្រុកឱរ៉ាល់ ពោលគឺកន្លែងបូជានាពេលបច្ចុប្បន្នមានច្រើនកន្លែង ទៅតាមទីតាំងដែលអ្នកជំងឺកូវីដ១៩ ទទួលមរណភាព។

លោកថ្លែងថា “យើងមើលទីតាំងដែលនៅជិត យើងយកទៅនោះ បានន័យថា កន្លែងព្យាបាលមាន ប្រមាណ ៧ កន្លែង ចឹងគាត់ខូចនៅកន្លែងណានៅក្បែរជាង យើងយកទៅទីនោះ ឬយកមកពីស្រុកផ្សេងៗ ខាងណាដែលនៅជិតជាង យើងដឹកទៅទីនោះ”។
ចំពោះកន្លែងបូជាសពដែលសង់លើផ្ទៃដី១០ ហិកតា នៅស្រុកឱរ៉ាល់ លោក វ៉ី សំណាង បង្ហើបឱ្យដឹងថា អាជ្ញាធរកំពុងបន្តនិតិវិធី ដោយសារនៅតែរង់ចាំការកម្មង់ម៉ាស៊ីនសម្រាប់ដុតមកពីក្រៅប្រទេស ខណៈការសាងសង់គ្រឹះសម្រេចរួចរាល់ហើយ។
គិតត្រឹមថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ ខេត្តកំពង់ស្ពឺ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៩២ នាក់៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់