Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ព្រះសីហនុ​ប្រកាស​អនុវត្ត​វិធានការ​រដ្ឋបាល​១៤​ថ្ងៃ និង​បិទ​បម្រាម​គោចរ​ចាប់ពី​ម៉ោង​៩​យប់​ដល់​ម៉ោង​៣​ទៀបភ្លឺ

បានផុស

នៅ

ព្រះសីហនុ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នៅ​រសៀល​ថ្ងៃទី​២៩ ខែកក្កដា​នេះ បានចេញ​សេចក្តី​សម្រេច ស្តីពី​ការ​ដាក់ចេញ​វិធានការ​រដ្ឋបាល​ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ មាន​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​១១​និង​៥៩​នាទី​យប់​ ថ្ងៃទី​២៩​ខែកក្កដា ដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ និង​អនុវត្ត​វិធានការ បិទ​បម្រាម​គោរ​ចរ ចាប់ពី​ម៉ោង​៩​យប់​ដល់​ម៉ោង​៣​ទៀបភ្លឺ ក្នុង​គោលបំណង​ធានា​ឱ្យ «​យុទ្ធនាការ​ប្រយុទ្ធ និង ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩» ប្រកបដោយ​ប្រសិទ្ធភាព និង​ភាពជោគជ័យ​។

នៅក្នុង​សេចក្តី​សម្រេច​នេះ​ប្រការ​២ បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​វិធានការ​រដ្ឋបាល​នេះ​ត្រូវ

– ហាមឃាត់​ការធ្វើសកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ​, រង្គសាល​, ឌី​ស្កូ តែ​ក និង​បៀ​ហ្គា​ឌិន​, រមណីយដ្ឋាន​, រោងភាពយន្ត​, រោង​សម្តែង​សិល្បៈ​, សារមន្ទីរ​, ក្លឹប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល កីឡា​, ហាង​ម៉ាស្សា កោស​-​ជប់​, ហាង​ស្ទី​ម​-​សូ​ណា ស្ប៉ា​…​។​ល​។​

– រាល់​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែលមាន​មនុស្ស​ចូលរួម​លើសពី ១០(​ដប់​)​នាក់ ត្រូវមាន ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច លើកលែងតែ​ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ ដែល​រស់នៅក្នុង​លំនៅ ឋាន ឬ​ទី​សំណាក់​ជាមួយគ្នា​, ការរៀបចំ​ពិធី​បុណ្យសព​ដោយ​គោរព​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​, ការជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការប្រមូលផ្តុំ​មនុស្ស និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដើម្បី​អនុវត្ត​វិធាន ការ​សុខាភិបាល ជាអាទិ៍ ការយក​វត្ថុ​សំណាក​មក​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ និង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩

​ការជួបជុំ​របស់​បុគ្គ​លិ​ក​សុខាភិបាល​ដែល​បំពេញការងារ​សង្គ្រោះបន្ទាន់​ផ្សេងទៀត និង​ការជួបជុំ​របស់​អាជ្ញាធ​រ​មាន សមត្ថកិច្ច និង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​, ការជួបជុំ​មនុស្ស​ក្នុងអំឡុងពេល​នៃ​កិច្ច​នីតិវិធី​របស់​មន្ត្រីនគរបាល​យុត្តិធម៌ ឬ របស់​សាលាជម្រះក្តី ការជួបជុំ​ដើម្បី​ចែក​អំណោយ​មនុស្សធម៌ ឬ​ជំនួយ​សង្គ្រោះបន្ទាន់ និង​ការជួបជុំ​មនុស្ស​ដែល មាន​ភាពចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ​ក្នុង​គោលបំណង​ផ្សេងទៀត​តាម​ការកំណត់​របស់ អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

– ហាមឃាត់​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​មនុស្ស​ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​។

– ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ត្រូវបាន​អនុញ្ញាត ឱ្យ​ប្រកប​អាជីវកម្ម​របស់ខ្លួន​ត្រឹមតែ​លក្ខណៈ​វេច​ខ្ចប់​ប៉ុណ្ណោះ ដោយ​មិនត្រូវ​អនុញ្ញាត​ឱ្យមាន​អតិថិជន​ចូលមក​ទទួលទាន​នៅក្នុង​បរិវេណ​នៃ​ទីកន្លែង​លក់ដូរ​របស់ខ្លួន​ឡើយ​។ – រាល់​សកម្មភាព​នៃ​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​, សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​ត្រូវបាន​អនុញ្ញាត ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត សុវត្ថិភាព​បុគ្គល និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ និង​ការអនុវត្ត​វិធានការ សុខាភិបាល ប្រើប្រាស់​ប្រព័ន្ធ QR Code «​ទប់ស្កាត់​កូ​វីដ​» (Stop Covid) ជាពិសេស​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​បំផុត​នូវ​វិធានការ «៣​ការពារ និង ៣​កុំ​» របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។ – ហាមឃាត់​ការបើក​ដំណើរការ​ឡើងវិញ​នូវ​ផ្សារ​រដ្ឋ និង​ផ្សារ​ឯកជន ដែលមាន​លក្ខណៈ​ប្រមូលផ្ដុំ​គ្មាន​របៀបរៀបរយ លើកលែងតែ​ផ្សារ​ដែល​បាន​អនុវត្តតាម​សេចក្ដីណែនាំ​លេខ ០១៥/២១ ស​ណន ចុះ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ស្តីពី​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្សារ​ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​។

​ប្រការ ៣.

​ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​នូវ​វិធានការ​រដ្ឋបាល​នេះ ការដាក់ចេញ​នូវ​បម្រាម​គោចរ​ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ រាល់​ការធ្វើ​ចរាចរណ៍ និង​សកម្មភាព ការងារ មុខរបរ ឬ​អាជីវកម្ម​នៅ​ចន្លោះ​ម៉ោង ២១ (​ម្ភៃ​មួយ​) ដល់​ម៉ោង ៣ (​បី​) សម្រាប់ ភូមិសាស្ត្រ​ក្រុងព្រះសីហនុ នៃ​ខេត្ត​ព្រះសីហនុ លើកលែងតែ​ការធ្វើដំណើរ និង​ការធ្វើសកម្មភាព​ចាំបាច់​មួយចំនួន​ជាអាទិ៍ ការ​ធ្វើដំណើរ​របស់​មន្ត្រីរាជកា​រ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដើម្បី​បំពេញភារកិច្ច​ចាំបាច់​របស់​អង្គភាព​, ការធ្វើដំណើរ ដោយ​មូលហេតុ​សុខភាព​បន្ទាន់​, ការដឹកជញ្ជូន​ទំនិញ និង​គ្រឿង​ឧបភោគបរិភោគ​ការដឹកជញ្ជូន​ដែល​រៀបចំឡើង​ដោយ​រដ្ឋ​, សេវា​សង្គ្រោះបន្ទាន់ និង​សេវា​សុខាភិបាល​ទាំង​រដ្ឋ និង​ឯកជន​ឱសថស្ថាន​សេវា​ពន្លត់​អគ្គិភ័យ​, សេវា​ផ្គត់ផ្គង់​អគ្គិសនី ទឹកស្អាត និង​សំរាម​សេវា​ប្រតិបត្តិការ​ផ្នែក​ទូរគមនាគមន៍​, ទីតាំង​ផលិត​គ្រឿងឧបភោគ​បរិភោគ​, ទីតាំង​ផលិត និង​ផ្គត់ផ្គង់​ឱសថ អាល់កុល អុកស៊ីហ្សែន និង​សម្ភារៈ​វេជ្ជសាស្ត្រ​ផ្សេងទៀត​, ស្ថានីយប្រេងឥន្ធនៈ​-​ហ្គាស​, សេវា​សណ្ឋាគារ និង​ផ្ទះសំណាក់​, ការបំពេញ​កាតព្វកិច្ច​ដែល​បម្រើ​ផលប្រយោជន៍​សាធារណៈ និង​សេវាសាធារណៈ​ចាំបាច់​ផ្សេងទៀត ដែល​ទទួល​បានការ អនុញ្ញាត​ពី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។

​ប្រការ​.៤

​បុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយណា ដែល​មិន​អនុវត្តតាម​ខ្លឹមសារ​ប្រការ​២ និង​ប្រការ​៣ នៃ​សេចក្ដីសម្រេច​នេះ នឹងត្រូវ ទទួលទោស​ដូច​មានកំណត់​ក្នុង​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជា​ធរមាន​៕

ដោយ ៖ ​ស៊ុយ ចាន់​ធា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ព័ត៌មានជាតិ២៤ ម៉ោង មុន

លោក ប៊ុន ភក្ដី ចេញមកបកស្រាយ ក្រោយការចោទប្រកាន់ថា ខ្លួនជាជនជាតិវៀតណាម មានតំណែងជាមន្ត្រីនគរបាល

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ៤ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

Sokha Hotels

ព័ត៌មានពេញនិយម