កូវីដ-១៩
ប្រជាពលរដ្ឋ៦នាក់ ដែលឆ្លងទឹកអូរពីប្រទេសថៃមកខ្មែរ ត្រូវប៉ុស្តិ៍ក្បាលស្ពាននៃវរៈសេនាតូចលេខ៨៩១ឃាត់ខ្លួនយកទៅចត្តាឡីស័ក
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរចំនួន៦នាក់ បានឆ្លងដែនហែលទឹកកាត់អូរព្រំដែនចេញពីប្រទេសថៃចូលមកខ្មែរវិញ ត្រង់ចំណុចគោលដៅរោងម៉ាស៊ីនដីក្រុមហ៊ុនក្រេនដាយម៉ន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ ឃាត់ខ្លួនបាននៅវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ បានឲ្យដឹងថាប្រជាពលរដ្ឋទាំង៦នាក់ដែលឃាត់ខ្លួន ១មានឈ្មោះហុង សារ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ២មានឈ្មោះម៉ៅ រិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ ៣មានឈ្មោះអ៊ី រស្មី ភេទប្រុស អាយុ៣២ឆ្នាំ ៤ឈ្មោះហុង ស្រីរៀម ភេទស្រី អាយុ៣០ឆ្នាំ ៥មានឈ្មោះហុង យូអ៊ីន ភេទស្រី អាយុ៨ឆ្នាំ ៦មានឈ្មោះអ៊ំ គីមអ៊ី ភេទស្រី អាយុ១.៥ឆ្នាំ អ្នកទាំងអស់គឺជាអាវជីករលក់ដូរនៅផ្សាររោងក្លឿរប្រទេសថៃ ដែលមានទីលំនៅ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សែម សាមឿនបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ប្រជាពលរដ្ឋទាំង៦នាក់នោះបាន ប្រគល់ទៅឲ្យ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតដើម្បីដឹកយកទៅធ្វើតេស្តរកមេរោគកូវីត.១៩ នៅចំណុចសំចត ( CQ2 ) នៃសាលាវិទ្យាល័យនិមិត្ត ស្ថិតក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
ដោយ ៖ វ៉ាន់ ណាង








-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់