កូវីដ-១៩
សូមប្រយ័ត្ន វីរុសបំប្លែងថ្មីឆ្លងចូលក្នុងសហគន៍ហើយ គ្រាន់តែមិនទាន់ទូលំទូលាយ
ភ្នំពេញ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា វីរុសបំប្លែងថ្មី ដែលតា ដែលមានការចម្លងលឿនបានឆ្លងចូលក្នុងសហគន៍ហើយ គ្រាន់តែនៅមិនទាន់ឆ្លងជាលក្ខណៈទូលំទូលាយនៅឡើយ ប៉ុន្តែត្រូវតែប្រុងប្រយ័ត្នបង្ការខ្លួនឱ្យបានខ្ជាប់ខ្ជួន។
ថ្លែងនៅក្នុងឱកាសចុះចែកប្រាក់ឧបត្ថម្ភដល់អ្នកចាក់វ៉ាក់សាំងទី៧លាននាក់នៅល្ងាចថ្ងៃទី២៩ ខែកក្កដានេះ លោកស្រីបានបន្តថា ដោយសារតែវីរុសដែលតាបានឆ្លងចូលសហគនមន៍នេះហើយ ទើបរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តចំនួន៨ដើម្បីឃុំគ្រងវីរុសដែលតាកុំឱ្យចេញទៅទីតាំងផ្សេងទៀត និងប្រើតេស្តរហ័សស្វែងរកវីរុសពពួកមេរោគអាល់ហ្វា និងដែលតា នេះឱ្យបានលឿន ដើម្បីទប់ស្កាត់កុំឱ្យចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។
លោកស្រី បានបន្តទៀតថា ការឆ្លងវីរុសបំប្លែងថ្មីនេះដោយសារ រកឃើញក្នុងចំណោមបងប្អូនពលករត្រឡប់មកពីថៃដែលបានឆ្លងដល់ប្រជាពលរដ្ឋក្នុងសហគមន៍ជាបន្តបន្ទាប់។ ម្យ៉ាងទៀតដោយសារការចល័តរបស់បុគ្គលពីប្រទេសមួយទៅប្រទេសមួយទៀត ដែលធ្វើឱ្យវីរុសនេះមានឱកាសធ្វើចរាចរណ៍ចេញពីប្រទេសមួយចូលទៅប្រទេសមួយទៀត។
លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា៖ “ការរកឃើញនូវពពួកបម្លែងថ្មីនៅក្នុងសហគមន៍របស់យើង កន្លងមកយើងរកឃើញនៅក្នុងចំណោម ពលករមកពីថៃ ប៉ុន្ដែអាលូវនេះបានឆ្លងបន្ដទៀត គឺចេញពីការប៉ះពាល់ពលករ ដែលត្រលប់មកពីប្រទេសថៃ ដែលឆ្លងនិងឈឺដោយជំងឺកូវីដ-១៩ ទៅដល់ក្រុមគ្រូពេទ្យ និងពលរដ្ឋយើងនៅក្នុងសហគមន៍ ដែលរស់នៅ សៀមរាប កំពង់ធំ ឧត្ដរមានជ័យ និងខេត្ដព្រះវិហារ”។
លោកស្រីបានឱ្យដឹងទៀតថា នៅពេលបុគ្គលអនុវត្តវិធានការ៣កុំ៣ការពារមិនបានត្រឹមត្រូវ វាបានផ្តល់ឱកាសឱ្យវីរុសមានឱកាសចរាចរណ៍ចូលមកកម្ពុជា ហើយអ្វីដែលជាការវិត្តន៍សំខាន់ទៀតនោះ បងប្អូនប្រជាពលរដ្ឋវិលត្រឡប់មកពីក្រៅប្រទេសមួយចំនួននៅជុំវិញកម្ពុជាដែលមានការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩ ពិសេសពពួកវីរុសបំប្លែងថ្មីនេះ។
លោកស្រីបានបន្តឱ្យដឹងទៀតថា៖ “ដូចនេះពួកគាត់មិនមានជម្រើសអ្វីក្រៅពីវិលត្រឡប់មកស្រុកកំណើតវិញ ហើយពេលគាត់ធ្វើដំណើរដ៏វែងឆ្ងាយមកប្រទេសវិញតាមច្រកព្រំដែនគោក គឺគាត់បានឆ្លងវីរុសនេះរួចហើយគ្រាន់តែគាត់មិនបានដឹងប៉ុណ្ណោះ”។
គួរបញ្ជាក់ថា យោងតាមសេចក្តីជូនព័ត៌មាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ករណីមេរោគកូវីដ១៩ បំប្លែងថ្មី ដែលរកឃើញនេះ មាន ២១ករណីជាអ្នកដំណើរមកពីប្រទេសថៃ ៤នាក់ជាបុគ្គលិកសុខាភិបាល ប្រជាពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់ចំនួន ៦នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍មិនប៉ះពាល់ផ្ទាល់ចំនួន ៨នាក់។
ក្រសួងបានឱ្យដឹងដែរថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៥ ខែកក្កដា កម្ពុជា រកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ១១៤នាក់ហើយ ក្នុងនោះមានស្ត្រី ៥៩នាក់។
មេរោគកូវីដ១៩ Delta ជាមេរោគមួយដែលកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅលើពិភពលោក ហើយក៏កំពុងបង្កការព្រួយបារម្ភខ្លាំងផងដែរ ដោយសារមេរោគនេះឆ្លងលឿន ហើយបង្កបញ្ហាដល់សុខភាពធ្ងន់ធ្ងរផងដែរ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ