Connect with us

កូវីដ-១៩

លោក ស្រី ឱ វណ្ណឌីន៖ បើប្រជាពលរដ្ឋចូលរួម យើងនឹងអាចឃើញលទ្ធផល២ទៅ៣ ឬយ៉ាងយូរ៤សប្តាហ៍ទៀត

បានផុស

នៅ

ភ្នំពេញ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា បច្ចុប្បន្ននេះយើងនៅមានពេលវេលា នៅក្នុងការទាញសភាពការណ៍នេះឱ្យងាកចេញ កុំឱ្យឆ្លងផុតហួសពីបន្ទាត់ក្រហម។ ប្រសិនបើប្រជាពលរដ្ឋមានការចូលរួម យើងនឹងអាចឃើញលទ្ធផលនៅក្នុងរយៈពេល២ទៅ៣សប្ដាហ៍ ឬ៤សប្តាហ៍យ៉ាងយូរនាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា វិធានការយើងមានហើយ នៅឡើយតែការអនុវត្ត ហើយវិធានការនោះមានទាំងអស់ និងគ្រប់ជ្រុងជ្រោយ សមស្រប ត្រឹមត្រូវទៅតាមវិធានឬអន្តរាគមន៍របស់សុខភាពសាធារណៈ។

លោកស្រី បានបន្តទៀតថា៖ “អីចឹងអ្វីដែលជាការសំខាន់គឺការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ។ ឥឡូវវិធានការនេះជោគជ័យ ឬមិនជោគជ័យអាស្រ័យលើការចូលរួម។ ប្រសិនបើមិនមានការចូលរួមឱ្យបានត្រឹមត្រូវទេ នោះការចម្លងនៅតែទៅបន្តទៀត។ បើទៅមួយដំណាក់ទៀតគឺហួសបន្ទាត់ក្រហមហើយ។ នៅពេលដែលហួសបន្ទាត់ក្រហមនឹងពិបាកជាងនេះទៅទៀត មូលដ្ឋានសុខាភិបាលសាធារណៈគឺរកទីកន្លែងដាក់អ្នកជំងឺអត់បាន ពិសេសអ្នកដែលមានសភាពជំងឺធ្ងន់ធ្ងរដែលត្រូវការជួយសង្គ្រោះ”។

លោកស្រីវេជ្ជបណ្ឌិតបន្តថា នៅពេលមូលដ្ឋានសុខាភិបាលយើងមិនអាចទ្រាំទ្របានទៀត នោះអ្នកជំងឺក៏មិនដឹងទៅកន្លែងណា។ សូម្បីប្រទេសដែលមានធនធានច្រើនក៏នៅមានការលំបាក់ខ្លាំងណាស់នៅពេលមន្ទីរពេទ្យមិនមានសមត្ថភាពទទួលយកអ្នកជំងឺ។

 លោកស្រី ឱ ​វណ្ណឌីន បានបន្ថែមថា៖ “ពេលនោះនឹងមានការលំបាកដោយមិនអាចធ្វើដំណើរទៅណាបាន បើទៅកន្លែងណាក៏ឆ្លងៗ ពិសេសបើកាលណាមានឆ្លងខ្លាំងជាងមុន វិធានការដែលប្រកាន់យកគឺការបិទខ្ទប់ទៀតហើយ ហើយយើងដឹងទាំងអស់គ្នាហើយបើកាលណាបិទខ្ទប់ក្នុងទ្រង់ទ្រាយធំ ថ្នាក់ខេត្តឬ ទូទាំងប្រទេសនោះគឺមានផលប៉ះពាល់ធំណាស់”។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះបានបញ្ជាក់ថា យើងអត់ចង់ដើរលើផ្លូវនេះទេ ព្រោះបច្ចុប្បន្ននេះយើងនៅមានពេលវេលានៅឡើយទេនៅក្នងការទាញសភាពការណ៍នេះឱ្យវាងាកចេញកុំឱ្យឆ្លងផុតពីបន្ទាត់ក្រហម។

លោកស្រីបានបញ្ជាក់បន្ថែមថា ក្នុងដំណាក់កាលនេះយើងត្រូវរួមគ្នាសហការគ្នាទទួលខុសត្រូវរៀងៗខ្លួន ពិសេសបុគ្គលក្រុមគ្រួសារ និងសហគមន៍ត្រូវតែចូលរួមចំណែកឱ្យបានពេញលេញក្នុងការអនុវត្តវិធានការដែលបានដាក់ចេញបើមិនចង់ហួសពីបន្ទាត់ក្រហមទេនោះ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់ខេត្តចំនួន៨ ដែលរួមមាន ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ កោះកុង ពោធិ៍សាត់និងខេត្តព្រះវិហារ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីទប់ស្កាត់ការនាំចូលមេរោគកូវីដ-១៩បំប្លែងថ្មី ដែលតា ចូលទៅក្នុងសហគមន៍ បន្ទាប់ពីមានការកើនឡើងចំនួនអ្នកឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មី ដែលតា នេះ ប្រមាណជាង១០០ករណី៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៦ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម