Connect with us

កូវីដ-១៩

WHO ៖ ចំនួនអ្នកស្លាប់ដោយសារកូវីដនៅលើលោកកើន ២១ ភាគរយក្នុងពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) និយាយថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក បានកើនឡើង ២១ ភាគរយ បើប្រៀបធៀបទៅនឹងសប្តាហ៍មុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរបាយការណ៍ដែលចងក្រងដោយ WHO បានឲ្យដឹងថា មនុស្សជាង ៦៩,០០០ នាក់បានស្លាប់នៅជុំវិញពិភពលោក ក្នុងមួយសប្តាហ៍រហូតដល់ថ្ងៃទី ២៥ ខែកក្កដា ។

ទន្ទឹមនោះ ចំនួនអ្នកឆ្លងថ្មីប្រចាំសប្តាហ៍បានកើនឡើង ៨ ភាគរយ ពោលឡើងដល់ ៣.៨ លាននាក់ ហើយវាគឺជាការកើនឡើងករណីឆ្លងប្រចាំសប្ដាហ៍ ក្នុងរយៈពេល ៥ សប្តាហ៍ជាប់ៗគ្នា ។

WHO និយាយថា បើគិតតាមប្រទេស សហរដ្ឋអាមេរិកមានចំនួនករណីថ្មីប្រចាំសប្តាហ៍ខ្ពស់បំផុតគឺ ៥០០,៣៣២ ករណី បន្ទាប់មកប្រទេសប្រេស៊ីលមាន ៣២៤,៣៣៤ ករណី ឥណ្ឌូណេស៊ី ២៨៩,០២៩ ករណី អង់គ្លេស ២៨២,៩២០ ករណី និងឥណ្ឌា មាន ២៦៥,៨៣៦ ករណី ខណៈចំនួនអ្នកឆ្លងនៅជុំវិញពិភពលោកគិតត្រឹមថ្ងៃទី ២៥ ខែកក្កដា មានចំនួនជាង ១៩៣ លាននាក់ ។

ស្របពេលជាមួយគ្នានេះ អង្គការសុខភាពពិភពលោកព្រមានថា ប្រសិនបើវីរុសរីករាលដាលក្នុងល្បឿនបច្ចុប្បន្ន ចំនួនឆ្លងនេះអាចលើសពី ២០០ លាននាក់ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ WHO បញ្ជាក់ថា ក្រុមមនុស្សអាយុពី ២០ ទៅ ៤០ ឆ្នាំ មិនបង្ហាញរោគសញ្ញា គឺងាយនឹងឆ្លងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម