កូវីដ-១៩
អាជ្ញាធរខេត្តបាត់ដំបង ត្រៀមបិទខ្ទប់បណ្តោះអាសន្ន សង្កាត់ចំនួន៣ ដើម្បីទប់ការឆ្លងកូវីដ១៩
បន្ទាប់ពីបានប្រជុំគណៈបញ្ជាការកងឯកភាពខេត្ត ស្តីពីការងារពង្រឹងនិងទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩រួចមក នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង លោក ផេង សិទ្ធី អភិបាលក្រុង រួម នឹងក្រុមការងារមួយចំនួនបានចុះសិក្សានិងផ្តោតទៅលើទីតាំងមួយចំនួនដែលត្រូវកំណត់ធ្វើការបិទខ្ទប់ជាបណ្តោះអាសន្នដោយសារតែសន្ទុះនៃជំងឺនេះមានការកើនឡើងឥតស្រាកស្រាន។

គោលដៅមួយចំនួន ដែលសំខាន់បំផុត ក្នុងការបិទខ្ទប់គឺស្ថិតនៅក្នុងសង្កាត់ចំនួន៣ ក្នុងនោះគឺសង្កាត់ទួលតាឯក សង្កាត់អូរចារ និងសង្កាត់ចំការសំរោង ។
នៅក្នុងកិច្ចប្រជុំបានសង្កត់ធ្ងន់ថា នៅតាមបណ្តាស្រុកទាំងអស់ក៏ត្រូវពិនិត្យនិងសិក្សាឱ្យបានច្បាស់លាស់មុននឹងសុំការអនុញ្ញាតធ្វើការបិទខ្ទប់ ជៀសវាងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕
ដោយ: សោ និយមរ័ត្ន



-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់