អាជីព
រៀបចំសណ្ដាប់ធ្នាប់លក់ដូរក្នុងផ្សារចល័តបណ្ដោះអាសន្នក្នុងពេលបិទខ្ទប់ផ្សាររមាស
អាជ្ញាធរស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបានចុះរៀបចំសណ្ដាប់ធ្នាប់ការលក់ដូរ បន្ថែ ត្រី សាច់និងគ្រឿងឧបភោគបរិភោគបណ្ដោះអាសន្នក្នុងផ្សារចល័តមួយកន្លែងក្នុងពេលដែលបិទខ្ទប់ផ្សាររមាស ដោយសារជំងឺកូវីដ១៩។

អភិបាលរងស្រុកទឹកផុសលោក សុខ សុន្ធី នៅថ្ងៃទី ១ ខែសីហា បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យស្ថានភាពនៃការរៀបចំលក់ដូរ បណ្តោះ អាសន្នក្នុងផ្សារចល័តក្នុងដំណាក់កាលបិទខ្ទប់ផ្សាររមាសក្រោយពីបានរកឃើញអាជីវករវិជ្ជមានកូវីដ១៩។
លោក សុខ សុន្ធី បានឱ្យដឹងថា បងប្អូនអាជីវការមានការសហការបានល្អ មានរបៀបរៀបរយ អនាម័យ។ប៉ុន្តែ នៅមា នចំណុចខ្វះខាតតិចតួចដែលត្រូវកែលម្អគឺអាជីវករមកពីក្រៅខេត្ត និងក្រៅស្រុកត្រូវបានហាមឃាត់មិនឱ្យចូលលក់ដូរឡើយ ក្រៅពីអាជីវករលក់ត្រី។

រដ្ឋបាលស្រុកបញ្ជាក់ថា បងប្អូនអាជីវករទាំងអស់សុទ្ធសឹងតែបាទធ្វើតេស្តរហ័សយកសំណាកដើម្បីរកមុខសញ្ញាវិជ្ជមានកូវីដ១៩ ដោយរដ្ឋបាលស្រុករួចហើយ ទើបអនុញ្ញាតឲ្យមកលក់ដូរនៅក្នុងផ្សារចល័តនេះ។
ចំណែកឯផ្សារចល័តនេះអនុញ្ញាតឱ្យលក់ដូរចាប់ពីម៉ោង ៤ព្រឹកដល់ម៉ោង១២ថ្ងៃ ត្រង់ត្រូវរុះរើចេញដោយមិនឱ្យមានសេសសល់ឡើយ ដើម្បីទុកក្រុមការងារធ្វើអនាម័យមានឡានទឹករបស់អធិការដ្ឋាននគរបាលស្រុកមកធ្វើសកម្មភាពបាញ់ទឹកសម្អាតរៀងរាល់ថ្ងៃ៕

ដោយៈ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ