Connect with us

កូវីដ-១៩

ស្ត្រីម្នាក់ពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ-១៩ នៅភូមិរួតចំបុី ត្រូវបានអាវុធហត្ថឃាត់ខ្លួន

បានផុស

នៅ

ឧត្តរមានជ័យ៖ កម្លាំងអាវុធហត្ថស្រុកអន្លង់វែងចំនួន០៣នាក់ ដឹកនាំដោយលោក វរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការ អាវុធហត្ថស្រុក បានឃាត់ខ្លួនស្ត្រីម្នាក់ នៅវេលាម៉ោង០៧ និង២៩នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។ ស្ត្រីនោះឈ្មោះ វឿន ស្រីម៉ៅ ភេទស្រី អាយុ២៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសហគ្រាន់ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ឈ្មោះ វឿន ស្រីម៉ៅ បានចេញពីបន្ទប់ជួលដែលមានអ្នកវិជ្ជមានកូវីដ-១៩ នៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ លុះដល់ម៉ោង ៧ និង៣៣នាទីយប់ ថ្ងៃខែដដែល សមត្ថកិច្ច អាវុធហត្ថស្រុកអន្លង់វែង បានធ្វើការឃាត់ខ្លួន នៅចំណុចស្ពានអូរជីក (ស្ពានថ្មតាម៉ុក) ភូមិអូរជញ្ចៀន ឃុំស្រុកអន្លង់វែង ស្រុកអន្លង់វែងតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូននារីខាងលើទៅមណ្ឌលចត្តាឡីស័កទួលថ្មី ស្ថិតនៅក្នុងភូមិទួលថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ត្រាំ ទូរស័ព្ទទៅ ពូទីន សុំឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៥០ នាទីutes មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម