កូវីដ-១៩
Delta ឆ្លងសាហាវ ! ពីរថ្ងៃសោះកម្ពុជាមានអ្នកឆ្លងជាង ១០០នាក់
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា រយៈពេលពីរថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១ កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ១០៩នាក់។ ដូច្នេះសរុបរយៈពេល ៥ ខែឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ បំប្លែងថ្មី ២២៣ នាក់។

ថ្លែងនៅក្នុងឱកាសនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនលោកយាយ លោកតា មានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តកំពតនាថ្ងៃទី២ ខែសីហានេះលោកជំទាវបានមានប្រសាសន៍ថា វីរុសកូវីដ១៩ ប្រភេទអាល់ហ្វា បានវាយលុកក្នុងប្រទេសកម្ពុជា ប៉ុន្តែថ្មីៗនេះវីរុសបំប្លែងខ្លួនថ្មី Delta ក៏កំពុងវាយលុកយ៉ាងសកម្ម នៅក្នុងសហគមន៍តាមកន្លែងជាដុំៗ ។ពិភពលោកកំពុងមានការព្រួយបារម្ភខ្លាំងប្រភេទវីរុស Delta ដោយសារការចម្លងមានល្បឿនលឿន។

លោកជំទាវបានបន្ថែមថា វីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីកន្លងមក រកឃើញឆ្លងលើបងប្អូនអ្នកដំណើរតាមជើងហោះហើរ និងពលករមកពីក្រៅប្រទេស ប៉ុន្តែថ្មីៗនេះជាការគួរឱ្យព្រួយបារម្ភខ្លាំង ដែលក្រុមគ្រូពេទ្យរកឃើញលើអ្នកជំងឺ ដោយមិនដឹងថាខ្លួនឆ្លងមកពីណា។ដូច្នេះថ្វីត្បិតកម្ពុជាបានចាក់វ៉ាក់សាំងមានល្បឿនលឿនជាង ៧០% ក៏ពិតមែន តែមេរោគអាចវាយលុកបានគ្រប់ពេលវេលា គ្រប់ទីកន្លែង បើសិនជាយើងមិនការពារខ្លួនបានល្អ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី១ សីហា កម្ពុជារកឃើញមេរោគបំប្លែងថ្មីដែលតាសរុប ២២៣ករណីទូទាំងប្រទេស ក្នុងនោះភ្នំពេញមាន ៥ករណី។ ក្រសួងសុខាភិបាលបានព្រមានថា មេរោគដែលតាដែលមានប្រភពមកពីឥណ្ឌា ពេលនេះបានឆ្លងរាលដាលចូលសហគមន៍ហើយ។ ការព្រួយបារម្ភមេរោគនេះ មានលទ្ធភាពចម្លងរហ័សអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ បង្កើនការស្លាប់និងអ្នកសម្រាកចូលមន្ទីរពេទ្យ៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល